យោធាអ៊ីស្រាអ៊ែល និងស្ថានទូតក្រុងវ៉ាស៊ីនតោន អះអាង កាលពីថ្ងៃព្រហស្បតិ៍ថា អ៊ីរ៉ង់ បានបាញ់ប្រភេទមីស៊ីលដែលមានផ្ទុកគ្រាប់បែកតូចៗ ឬហៅថាគ្រាប់បែកចង្កោមដ៏គ្រោះថ្នាក់ ក្នុងគោលបំណងសំដៅលើជនស៊ីវិល។

ស្ថានទូតដដែល បានឲ្យដឹងថា នេះជាការប្រើគ្រាប់បែករំសេវចង្កោមជាលើកដំបូង លើតំបន់ជនស៊ីវិលក្នុងប្រទេសអ៊ីស្រាអែល។
អាវុធប្រភេទចង្កោម ត្រូវបានរចនាឡើងដើម្បីវាយប្រហារលើតំបន់ធំៗ និងបង្កគ្រោះថ្នាក់ខ្លាំងដល់មនុស្សជាតិ។
ទន្ទឹមនោះ ស្ថានទូត ក៏បានបញ្ជាក់ថា អ៊ីរ៉ង់ កំពុងប្រព្រឹត្តដោយខុសច្បាប់ និងចេតនាលើជនស៊ីវិល តាមរយៈការប្រើគ្រាប់បែកបែកចង្កោមនេះ។
គួរបញ្ជាក់ថា អាវុធប្រភេទនេះ ត្រូវបានហាមឃាត់នៅក្នុងការប្រើប្រាស់ ដោយសារតែឥទ្ធិពល និងភាពដ៏គ្រោះថ្នាក់របស់វា ៕

ដោយ៖ ពេជ្រ