Man Utd កំពុងពិចារណាប្រើប្រាស់ Sancho ជាថ្នូរដូរយកខ្សែប្រយុទ្ធ​ Napoli រូបនេះ

Manchester United កំពុងពិចារណាលើលទ្ធភាពនៃការប្រើប្រាស់ Jadon​Sancho ជាផ្នែកមួយនៃកិច្ចព្រមព្រៀងរបស់ពួកគេក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធក្រុម Napoli កីឡាករ Victor Osimhen ​។

ខ្សែ​បម្រើ​ស្លាប​សញ្ជាតិ​អង់គ្លេស​​បាន​​​ត្រលប់​ទៅ​ Old Trafford វិញហើយ​មួយខែបន្ទាប់ពីបរាជ័យក្នុងការទទួលបានការផ្លាស់ប្តូរជាអចិន្ត្រៃយ៍ទៅកាន់ Chelsea ។

បើយោងតាមអ្នកកាសែត​អ៊ីតាលីលោក Gianluca Di Marzio បាន​បង្ហើប​ប្រាប់ SportBible ថា​ Napoli បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Sancho នៅរដូវក្តៅនេះ​ ដើម្បីជំនួស​ខ្សែប្រយុទ្ធ Khvicha​ Kvaratskhelia ដែលបានចាកចេញពីក្លឹបទៅចូលរួមជាមួយ Paris Saint-Germain (PSG) កាលពីខែមករា។

យ៉ាងណាមិញចំណាប់អារម្មណ៍របស់ Napoli លើ Sancho ធ្វើឲ្យ Man Utd​មានទំនុកចិត្ត​ក្នុងការផ្ទេរ Osimhen ដើម្បីមកបំពេញចំណុចខ្សោយក្រុមនៅត្រង់តំបន់ប្រយុទ្ធកណ្តាល។

គួរបញ្ជាក់ថា Osimhen នៅសល់កិច្ចសន្យាជាមួយ Napoli មួយរដូវកាលទៀត ពោលគឺដល់ខែ មិថុនា ឆ្នាំ ២០២៦៕

Written by 

Related posts

Leave a Comment