ចាប់តាំងពីជម្លោះ កាលពីថ្ងៃទី ១៣ ខែមិថុនា សប្ដាហ៍មុនមក ប្រទេសអ៊ីរ៉ង់ បានប្រើមីស៊ីលសរុបជាង ៤០០ គ្រាប់ បាញ់សំដៅលើអ៊ីស្រាអែល ដោយសម្លាប់ ២៤ នាក់ និងរបួស ជាង ៨០០នាក់។ នេះបើតាមតួលេខពី RT ។

ការិយាល័យរបស់លោក Netanyahu បញ្ជាក់ថា កាំជ្រួចមីស៊ីលបាលីស្ទិកជិត ៤០០គ្រាប់ បានសម្លាប់ជនជាតិអ៊ីស្រាអែល ២៤នាក់ និងរបួសជាង ៨០០នាក់ ដោយបង្ខំឱ្យជនស៊ីវិល ៣៨០០នាក់ ភៀសខ្លួនចេញពីតំបន់រងគ្រោះ។
អ៊ីរ៉ង់ និងអ៊ីស្រាអែល បានប្រកាសពីការគ្រប់គ្រងដែនអាកាសគ្នាទៅវិញទៅមក ខណការប្រយុទ្ធគ្នានៅតែបន្តឥតឈប់ឈរ មិនទាន់មានការសម្របសម្រួល ។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជំរុញឲ្យអ៊ីរ៉ង់ ព្រមចុះចាញ់ដោយគ្មានលក្ខខណ្ឌ ដើម្បីបញ្ចប់បញ្ហា និងរក្សាជីវិតមេដឹកនាំរបស់ខ្លួនលោក Ali Khamenei ៕

ដោយ៖ ពេជ្រ