ប៉ូលិសឥណ្ឌូណេស៊ី បានចាប់ឃាត់ខ្លួនបុរសជនជាតិអូស្ត្រាលី ៣ នាក់ ដែលបើកការបាញ់ប្រហារសម្លាប់មនុស្ស នៅឯរីសតមួយកន្លែងលើកោះបាលី កាលពីចុងសប្ដាហ៍មុន។ នេះបើតាមមន្ត្រីប៉ូលិស បានឲ្យដឹង នៅថ្ងៃពុធនេះ។

លោក Daniel Adityajaya មន្ត្រីប៉ូលីសនៅកោះបាលី បាននិយាយថា ប៉ូលីសឃាត់ខ្លួនជនសង្ស័យ ៣ នាក់ កាលពីថ្ងៃអង្គារ ជុំវិញការចោទប្រកាន់ថាបានរៀបចំ និងប្រតិបត្តិការបាញ់ប្រហារមួយលើកោះនេះ។
លោក បន្ថែមថា ជនសង្ស័យទាំង ៣ ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតគិតទុកជាមុន ហើយអាចប្រឈមនឹងការកាត់ទោសប្រហារជីវិត។ ទោះជាយ៉ាងណា ប៉ូលិស បដិសេធមិនផ្ដល់អត្តសញ្ញាណបុរសទាំងនោះទេ ។
គួរបញ្ជាក់ថា ការបាញ់ប្រហារ កាលពីថ្ងៃសៅរ៍ បានសម្លាប់បុគ្គលឈ្មោះ Zivan Radmanovic អាយុ ៣២ ឆ្នាំ និងជនជាតិអូស្ត្រាលីម្នាក់ទៀតឈ្មោះ Sanar Ghanim អាយុ ៣៥ ឆ្នាំ រងរបួសធ្ងន់ធ្ងរ នៅរីសតមួយកន្លែងលើកោះបាលី៕

ដោយ៖ ពេជ្រ