កាលពីម្សិលមិញក្លិបបាល់ទាត់ភ្នំពេញក្រោន បានប្រកាសស្វាគមន៍គ្រូវិភាគការប្រកួតថ្មីគឺលោក Leonardo Capristo សញ្ជាតិអ៊ីតាលី ដើម្បីប្រកួតប្រជែងលីគកំពូលកម្ពុជា រដូវកាល២០២៥-២០២៦ ខាងមុខនេះ។
លោក Leonardo Capristo ធ្លាប់បានចូលរួមជាមួយក្រុមព្រះខ័នរាជស្វាយរៀងកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ដោយកាន់អាជ្ញាប័ណ្ណគ្រូបង្វឹក UEFA B License៕
