ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយ កាលពីថ្ងៃអង្គារថា លោក កំពុងស្វែងរកការអំពាវនាវដល់អ៊ីរ៉ង់ ឲ្យចុះចាញ់ដោយគ្មានលក្ខខណ្ឌ ដោយថាទីក្រុងវ៉ាស៊ីនតោន គ្រាន់តែមិនចង់ឃើញការធ្វើឃាតមេដឹកនាំកំពូលនៃសាធារណរដ្ឋអ៊ីស្លាម លោក Ali Khamenei ប៉ុណ្ណោះ។

ការអត្ថាធិប្បាយរបស់លោក ត្រាំ តាមប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social បានលើកឡើងថា អ៊ីស្រាអែល ដឹងច្បាស់ពីកន្លែងដែលមេដឹកនាំកំពូលអ៊ីរ៉ង់ កំពុងលាក់ខ្លួន។ លោក Khamenei គឺជាគោលដៅដែលងាយសម្លាប់ណាស់ ប៉ុន្តែពួកគេមិនទាន់សម្លាប់លោក ពេលនេះទេ តែនឹងនៅពេលណាមួយ។
កន្លងមក លោក ត្រាំ បានច្រានចោលផែនការដែលបង្ហាញដោយអ៊ីស្រាអែល ដើម្បីសម្លាប់លោក Khamenei នេះបើយោងតាមមន្ត្រីអាមេរិកដែលដឹងអំពីបញ្ហានេះ។
ទោះជាយ៉ាងណា លោក ត្រាំ នៅតែទទូចឲ្យអ៊ីរ៉ង់ ទទួលយកការចុះចាញ់ដោយគ្មានលក្ខខណ្ឌ នៅក្នុងពេលនេះ។
យោងតាម លោក ត្រាំ អះអាងថា បច្ចុប្បន្ន អ៊ីស្រាអែលគ្រប់គ្រងទាំងស្រុងលើផ្ទៃមេឃអ៊ីរ៉ង់ ជាក់ស្តែងសំដៅលើឧបករណ៍ដែលផលិតដោយសហរដ្ឋអាមេរិក ប្រើប្រាស់ដោយក្រុងតេហេរ៉ង់ ។
គួរបញ្ជាក់ថា អ៊ីរ៉ង់ បានបាត់បង់មេទ័ពកំពូលៗ ចាប់តាំងពីជម្លោះជាមួយអ៊ីស្រាអែល ខណមេដឹកនាំលោក Ali Khamenei អាចជាគោលដៅបន្ទាប់ ៕

ដោយ៖ ពេជ្រ