«ខេត្តជាំងស៊ូបានចាប់ផ្តើមការផ្លាស់ប្តូរទំនាក់ទំនងជាមួយប្រទេសកម្ពុជាមុនគេ មានឬគល់ជ្រៅ និងមានមូលដ្ឋានគ្រឹះដ៏ល្អ។ ភាគីទាំងពីរបានអនុវត្តកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយ និងស៊ីជម្រៅលើវិស័យជាច្រើន ដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍ អប់រំ និងសុខាភិបាល។ល។ ក្នុងឆ្នាំ២០២៤ ទំហំផ្លាស់ប្តូរពាណិជ្ជកម្មរវាងខេត្តជាំងស៊ូ និងកម្ពុជា សម្រេចបានក្នុងទំហំទឹកប្រាក់ ២,៩៣ពាន់លានដុល្លារអាមេរិក មានកំណើនជាបន្តបន្ទាប់ ជាពិសេស ការវិនិយោគនៅតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ»
នេះគឺជាប្រសាសន៍ របស់ ឯកឧត្តម XU Kulin អភិបាល នៃរដ្ឋបាលប្រជាជនខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន ថ្លែងក្នុងពិធីបើកឆ្នាំផ្លាស់ប្តូរទេសចរណ៍ កម្ពុជានិងចិន កាលពីពេលថ្មីៗនេះ។
តាមពិត កម្មវិធីជំរុញការផ្លាស់ប្តូរទេសចរណ៍រវាងប្រទេសទាំងពីរ បានប្រារព្ធធ្វើឡើង ផ្សាភ្ជាប់នឹងខេត្តជាំងស៊ូ ពោលគឺ «ពិធីបើក ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥ អមដោយការសម្តែងសិល្បៈពិសេស “សម្រស់កម្ពុជា-ជាំងស៊ូ»។
ក្នុងន័យនេះ តាមរយៈការសហការរៀបចំព្រឹត្តិការណ៍នានា ក្នុងក្របខ័ណ្ឌនៃ “ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥” ត្រូវបាន ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី
លើកឡើង នាពេលនោះថា យើងនឹងជំរុញការផ្សព្វផ្សាយកាន់តែទូលំទូលាយអំពីសិល្បៈ វប្បធម៌ ប្រពៃណីដ៏ផូរផង់ និងសក្តានុពលទេសចរណ៍នៃប្រទេសទាំងពីរ ក៏ដូចជាការផ្លាស់ប្តូរនូវអរិយធម៌អង្គរដ៏រុងរឿងរបស់កម្ពុជា និងអរិយធម៌ចិនដ៏សម្បូរបែបនិងល្បីល្បាញ ពិសេសខេត្តជាំងស៊ូ ដែលជាទីកន្លែងកំណើតនៃអរិយធម៌ចិនសម័យបុរាណ។
«…សម្លេង ឧបនាយករដ្ឋមន្ត្រី….»
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ដែរថា រដ្ឋបាលខេត្តជាំងស៊ូ នឹងសហការយ៉ាងជិតស្និទ្ធ ជាមួយក្រសួងទេសចរណ៍ ក្នុងការរៀបចំព្រឹត្តិការណ៍រួមគ្នា ទាំងនៅកម្ពុជា និងនៅចិនក្នុងឆ្នាំ២០២៥ នេះ ដូចជា ការរៀបចំព្រឹត្តិការណ៍ Cambodia Festival នៅខេត្តជាំងស៊ូ បង្ហាញសក្តានុពលទេសចរណ៍ និងវប្បធម៌កម្ពុជា ទៅកាន់ប្រជាជនខេត្តជាំងស៊ូ ព្រមទាំង ជួយទាក់ទាញអ្នកវិនិយោគក្នុងខេត្តជាំងស៊ូ ឱ្យមកបណ្តាក់ទុន នៅកម្ពុជា ដែលពោរពេញដោយសក្តានុពល និងបរិយាកាស វិនិយោគ អនុគ្រោះ។ ក្រៅពីនេះ ក៏គ្រោងមានការអញ្ជើញប្រតិភូសារព័ត៌មាន និង Influencers ល្បីៗពីខេត្តជាំងស៊ូ ឲ្យមកជួយជំរុញផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍កម្ពុជា ឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀតផងដែរ។
ថ្មីៗនេះ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តជាំងស៊ូ ក៏បាន ចុអនុស្សរណៈនៃការយោគយល់គ្នាចំនួន ៦ ផងដែរ ៖ ១. អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ រវាងមន្ទីរទេសចរណ៍ខេត្តសៀមរាប និងមន្ទីរវប្បធម៌ និងទេសចរណ៍ ខេត្តជាំងស៊ូ, ២. អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ រវាងមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ និងមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តជាំងស៊ូ, ៣. អនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការមិត្តភាព និងការផ្លាស់ប្តូរការសិក្សារវាងវិទ្យាស្ថានជាតិទេសចរណ៍កម្ពុជា និងវិទ្យាស្ថានទេសចរណ៍ និងបដិសណ្ឋារកិច្ចណានជីង។ រីឯ អនុស្សរណៈនៃការយោគយល់គ្នា ទី៤, ទី៥ និងទី៦ គឺជាការចុះអនុស្សរណៈរវាងក្រុមហ៊ុន និងក្រុមហ៊ុន និង សមាគម និងសមាគម ដែលធ្វើការងារ នៅវិស័យទេសចរណ៍៕
