នគរបាលស្រុកត្រាំកក់ឃាត់ខ្លួនក្មេងទំនើង ៥ នាក់ ដែលដេញធាក់គ្នាតាមផ្លូវសាធារណ

តាកែវ ៖ ក្រុមក្មេងទំនេីងដេញធាក់គ្នាតាមផ្លូវសាធារណ:​ បណ្ដាលអោយដួលចំនួន៥នាក់ត្រូវបានកំលាំងនគរបាលស្រុកត្រាំកក់ធ្វើការចាប់ខ្លួនបានជាបន្តបន្ទាប់។    លោកវរសេនីយ៍ឯកឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់បានអោយដឹងថាជនសង្ស័យបានធ្វើសកម្មភាពជិះម៉ូតូដេញធាក់គ្នានៅថ្ងៃទី១៤​ ខែមិថុនា ឆ្នាំ២០២៥​ វេលា​ម៉ោង​ ២០:១០នាទី​ នៅចំណុចលេីផ្លូវជាតិលេខ២២​ ចន្លោះគីឡូម៉ែត្រលេខ​ ៣-៤​ ស្ថិតនៅភូមិអំពិល​ ឃុំលាយបូរ ស្រុកត្រាំកក់​ ខេត្តតាកែវ​ មាន​ករណី​ ក្មេងទំនេីងដេញធាក់គ្នាតាមផ្លូវសាធារណ: បណ្ដាលអោយដួល​ បង្កឡេីងដោយ​ក្មេងទំនេីងចំនួន០២ក្រុម​ មានគ្នាចំនួន០៥នាក់​ និងម៉ូតូ០៣គ្រឿង​:
-​ក្រុមទី០១​ មានគ្នាចំនួន០២នាក់​:
១.ឈ្មោះ​ ប៉ាញ​ ពិសិដ្ឋ​ ភេទប្រុស​ អាយុ​ ១៨ឆ្នាំ​ រស់នៅភូមិអង្គគគី​ ឃុំលាយបូរ​ ស្រុកត្រាំកក់​ ខេត្តតាកែវ​ (ជាម្ចាស់ម៉ូូតូ​ និងជាអ្នកបេីកបរ)​ ម៉ូតូធុនសង់​ C១២៥​ ពណ៌ខ្មៅ​ ស៊េរីឆ្នាំ២០២០​ ពាក់ផ្លាកលេខ​ តាកែវ​ 1V-2965 ជិះឌុប
២.ឈ្មោះ​ គ្រុយ​ ថាវីន​ ភេទប្រុស​ អាយុ​ ១៩ឆ្នាំ​ រស់នៅភូមិធ្នង់រលេីង​ ឃុំលាយបូរ​ ស្រុកត្រាំកក់​ ខេត្តតាកែវ​ (ជាអ្នកជិះពីក្រោយ)។
         ក្រុមទី០២​ មានគ្នា០៣នាក់​ ជិះម៉ូតូ០២គ្រឿង:
១.ឈ្មោះ​ ត្រឿង​ សុខលាង​ ភេទប្រុស​ អាយុ​ ១៧ឆ្នាំ​ រស់នៅភូមិបឹងសាទង​ ឃុំអូរសារាយ​ ស្រុកត្រាំកក់​ ខេត្តតាកែវ​ ជិះម៉ូតូធុនសង់ C១២៥​ ពណ៌ខ្មៅ​ ស៊េរីឆ្នាំ២០២៣​ ឡេីងតែមឆ្នាំ២០២៤​ ជិះម្នាក់ឯង)
២.ឈ្មោះ​ ស៊ីម​ សុខលី​ ភេទប្រុស​ អាយុ​ ១៧ឆ្នាំ​ រស់នៅភូមិខ្នាទៃ​ ឃុំអង្គតាសោម​ ស្រុកត្រាំកក់​ ខេត្តតាកែវ​ (ជាម្ចាស់ម៉ូតូ​ និងជាអ្នកបេីកបរ)​ ម៉ូតូម៉ាកនិច​ ពណ៌ក្រហម-ស​ ស៊េរីឆ្នាំ២០២៥​ ពាក់ផ្លាកលេខ​ តាកែវ​ 1AF-7593 ជិះឌុប
៣.ឈ្មោះ​ រាម​ ផាន់ណា​ ភេទប្រុស​ អាយុ​ ១៩ឆ្នាំ​ រស់នៅភូមិខ្នាទៃ​ ឃុំអង្គតាសោម​ ស្រុកត្រាំកក់​ ខេត្តតាកែវ​(ជាអ្នកជិះពីក្រោយ)។

ដោយដំបូងឡេីងក្មេងក្រុមទី០១​ ជិះដេញធាក់ទៅលេីក្រុមទី០២​ លុះដល់ចំណុចកេីតហេតុ​ ក្រុុមទី០២​ ក៏បានជិះដេញធាក់ទៅលេីក្រុមទី០១វិញ បណ្ដាលអោយដួលចំនួន០២ម៉ូតូ​ របួសទាំងសង់ខាង​ ប៉ុន្តែភាគីខាងក្រុម​ទី០១​ មានរបួសធ្ងន់ជាង​ ចំណែកភាគីក្រុមទី០២​ មានរបួសស្រាល​ ពេលនោះភាគីក្រុមទ០១​ បានដកខ្សែរក្រវ៉ាត់ដេញវាយទៅលេីភាគីក្រុមទី០២​ ចំណែកភាគី​ខាងក្រុមទី០២​ ក៏បានដោះមួកសុវត្ថិភាព​បម្រុងនឹងវាយតបតវិញ​ប៉ុន្តែមិនបានប្រតាយប្រតបគ្នានោះទេ​ ក្រោយកេីត​ហេតុភាគីខាងក្រុមទី០២​ មានគ្នា០៣នាក់​ ១.ឈ្មោះ​ ត្រឿង​ សុខលាង​ ២.ឈ្មោះ​ ស៊ីម​ សុខលី​ ៣.ឈ្មោះ​ រាម​ ផាន់ណា​ បាន​នាំគ្នាទៅសំពះសុំទោស​ខាងភាគីក្រុមទី០១​ ដែលមានគ្នា០២នាក់​ ១.ឈ្មោះ​ ប៉ាញ​ ពិសិដ្ឋ​ ២.ឈ្មោះ​ គ្រុយ​ ថាវីន​ រួចភាគីខាងក្រុមទី០២ដែល​មានគ្នា០៣នាក់នោះបាននាំគ្នាជិះទៅផ្ទះបាត់ទៅ។

លោកអធិការនគរបាលស្រុកបានបន្តទៀតថាក្រោយពេលកេីតហេតុ​ ដោយមានបទបញ្ជាពីលោក​ ឧត្ដមសេនីយ៍ទោស្នងការ​ ព្រមទាំងដឹងនាំសម្របសម្រួលនីតិវិធីដោយលោក​ ទៀវ​ ពណ្ណរាយ​ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ​ នៅវេលាម៉ោង​ ១៤:០០នាទី​ ថ្ងៃទី១៥​ ខែមិថុនា​ ឆ្នាំ២០២៥​  លោកបានដឹកនាំកម្លាំងជំនាញបានចុះធ្វេីការស្រាវជ្រាវ​ ឃាត់ខ្លួន​ក្មេងទំនេីងទាំង០២ក្រុម​ មានគ្នា០៥នាក់​ រួមនឹងវត្ថុតាង​(ម៉ូតូចំនួន​០៣គ្រឿង)​ ។   នៅចំពោះមុខកំលាំងការិយាល័យកំរិតស្រាលខេត្តក្រុមជនសង្ស័យបាននិយាយសារភាពថាពួកគេពិតជាបានជិះម៉ូតូដេញធាក់នឹងវ៉ៃគ្នាពិតប្រាកដមែន។  នៅពេលនេះកំលុងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តបានកសាងសំណុំរឿងទៅសាលាដំបូងខេត្តនៅល្ងាចថ្ងៃទី១៦  ៦  ២០២៥ដើម្បីចាត់ការតាមច្បាប់។តាកែវ

Written by 

Related posts

Leave a Comment