នាយកប្រតិបត្តិផ្នែកសុខភាពអាមេរិក ត្រូវខ្មាន់កាំភ្លើង បាញ់សម្លាប់ពេលចេញពីប្រជុំ

ប៉ូលីសនៅទីក្រុងញូវយ៉ក បានចេញផ្សាយរូបថតចំនួន ២ របស់ខ្មាន់កាំភ្លើងដែលបាញ់ប្រហារសម្លាប់នាយកប្រតិបត្តិផ្នែកថែទាំសុខភាពរបស់សហរដ្ឋអាមេរិក ។

ប្រធាន UnitedHealthcare លោក Brian Thompson អាយុ ៥០ ឆ្នាំ ត្រូវបានបាញ់សម្លាប់នៅខាងក្រោយសណ្ឋាគារ Hilton នៅសង្កាត់ Midtown Manhattan ។

ភ្លាមៗ ក្រោយកើតហេតុខ្មាន់កាំភ្លើង បានរត់ចេញពីកន្លែងកើតហេតុ ដោយមិនប្រមូលយកទ្រព្យសម្បត្តិណាមួយរបស់លោក Thompson ឡើយ។

ទន្ទឹមនោះ ចំពោះហេតុការណ៍នេះ ប៉ូលិស​ ជឿថា ជនរងគ្រោះ​ត្រូវ​បាន​ខ្មាន់កាំភ្លើងកំណត់​គោលដៅ​ធ្វើឃាតកម្ម​ទុកជាមុន​ ខណលោក  Thompson កំពុងចូលរួមក្នុងសន្និសិទវិនិយោគិននៅក្នុងសង្កាត់ពាណិជ្ជកម្ម Midtown ។

ជាមួយគ្នានោះ ដំណើរការស៊ើបអង្កេត ក៏កំពុងប្រើប្រាស់បច្ចេកវិទ្យាសម្គាល់មុខ និងសំបកគ្រាប់កាំភ្លើង ដើម្បីតាមដានជនសង្ស័យ។ គេ​នៅ​មិន​ទាន់​បង្ហាញ​ពី​មូលហេតុ​ក្នុង​ការ​បាញ់​ប្រហារ​នោះ​ទេ។

ប្រធានផ្នែកស៊ើបអង្កេតរបស់ NYPD លោក Joseph Kenny បញ្ជាក់ថា ខណមិនទាន់ចាប់ខ្លួនខ្មាន់កាំភ្លើងបាន យើងអាចសន្និដ្ឋានថានេះជាការសងសឹកណាមួយពាក់ព័ន្ធនឹងការបម្រើសេវាកម្មសុខភាពសាធារណៈមិនល្អរបស់ក្រមហ៊ុនធានារ៉ាប់រង ទើបឈានដល់ការមិនសប្បាយចិត្តរហូតមានការបាញ់ប្រហារកើតឡើង៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment