ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានច្រានចោលផែនការរបស់អ៊ីស្រាអែលក្នុងការសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei ។ នេះបើយោងតាមមន្ត្រីអាមេរិក ៣ នាក់បានប្រាប់ឲ្យដឹង។

តាមសេចក្តីរាយការណ៍របស់មន្ត្រីថា លោក ត្រាំ បានប្រាប់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ថា ការធ្វើសម្លាប់លោក Khamenei គឺមិនមែនជាគំនិតល្អនោះទេ។
ការលើកឡើងរបស់លោក ត្រាំ នេះគឺចាប់តាំងពីអ៊ីស្រាអែល បានបើកការវាយប្រហាររបស់ខ្លួនលើអ៊ីរ៉ង់ពេញលេញ កាលពីថ្ងៃសុក្រ។
ទោះជាយ៉ាងណា ក្នុងអំឡុងពេលបទសម្ភាសន៍មួយ លោក Netanyahu មិនបានបញ្ជាក់ដោយផ្ទាល់ ឬបដិសេធរបាយការណ៍ដែលថាលោក ត្រាំ មិនគាំទ្រផែនការសម្លាប់ លោក Ayatollah នោះទេ។
គួរបញ្ជាក់ថា ការវាយប្រហាររបស់អ៊ីស្រាអែល លើអ៊ីរ៉ង់នាពេលថ្មីៗនេះ សហរដ្ឋអាមេរិក បានបដិសេធមិនចូលរួមនោះទេ ប៉ុន្តែអាជ្ញាធរក្រុងតេហេរ៉ង់ អះអាងថាមានភស្តុតាងដែលឃើញមានទាហានក្រុងវ៉ាស៊ីនតោនចូលជួយ៕

ដោយ៖ ពេជ្រ