លោក Michal Probierz បានលាលែងពីតំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិប៉ូឡូញហើយ បន្ទាប់ពីកីឡាករ Robert Lewandowski និយាយថារូបគេនឹងមិនលេងឱ្យក្រុមជម្រើសជាតិក្រោមការដឹកនាំរបស់លោក Probierz ឡើយ ។
Lewandowski ដែលជាអ្នកស៊ុតបញ្ចូលទីកំណត់ត្រារបស់ប៉ូឡូញចំនួន ៨៥ គ្រាប់ក្នុងការបង្ហាញខ្លួន ១៥៨ ប្រកួតបានលាឈប់ពីក្រុមជម្រើសជាតិកាលពីថ្ងៃអាទិត្យបន្ទាប់ពីលោក Probierz ដកតំណែងប្រធានក្រុមដែលជាតួនាទី Lewandowski ចាប់តាំងពីឆ្នាំ២០១៤ មក។
យ៉ាងណាមិញការសម្រេចចិត្តលាឈប់របស់លោក Probierz វ័យ ៥២ឆ្នាំរូប ក៏ទំនងជាមូលហេតុមកពីប៉ូឡូញបានចាញ់ហ្វាំងឡង់ ២-១ ជម្រុះ World Cup 2026 ប្រចាំតំបន់អឺរ៉ុបកាលពីរាត្រីថ្ងៃអង្គារនោះដែរ៕
