ចំនួនទាហានអាមេរិក ដែលដាក់ពង្រាយនៅទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា នាពេលថ្មីៗនេះ មានចំនួនច្រើនលើសលប់ជាងវត្តមានទាហានដែលបញ្ជូនទៅឈរជើងនៅអ៊ីរ៉ាក់ និងស៊ីរី។

ប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មាន ABC News រាយការណ៍ថា ទាហានម៉ារីនចំនួន ៤,៨០០ នាក់ កំពុងមានវត្តមាននៅ LA ធៀបនឹងចំនួន ២,៥០០ នាក់ ក្នុងប្រទេសអ៊ីរ៉ាក់ និង ១,៥០០ នាក់ នៅប្រទេសស៊ីរី។
ការឃុំខ្លួនដ៏ធំនៃជនចំណាកស្រុកដែលគ្មានឯកសារ បានចាប់ផ្តើមនៅក្នុងទីក្រុង Los Angeles កាលពីថ្ងៃទី ៦ ខែមិថុនា។ គិតត្រឹមល្ងាចថ្ងៃទី ៧ខែមិថុនា មនុស្សយ៉ាងតិចចំនួន ៤៤ នាក់ ត្រូវបានឃុំខ្លួន ក្រោមការសង្ស័យនៃការរំលោភលើអន្តោប្រវេសន៍។
គួរបញ្ជាក់ថា ពលរដ្ឋរាប់ម៉ឺននាក់នៃទីក្រុង Los Angeles បានប្រមូលផ្ដុំគ្នាធ្វើការតវ៉ា ប្រឆាំងនឹងច្បាប់ពាក់ព័ន្ធអន្តោរប្រវេសន៍របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ៕

ដោយ៖ ពេជ្រ