លោកជំទាវ វណ្ណ សេរីរ័ត្ន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និង ឯកឧត្តម ចាប តូ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានសមាគមតន្រ្តីសំនៀងជនពិការ បានអញ្ចើញជាអធិបតីក្នុងពិធីបិទវគ្គនេះ។
សិក្ខាកាមសរុបចំនួន ១២១រូប (ពិការភាពភ្នែក ១១០រូប) បានចូលរួមវគ្គបណ្តុះបណ្តាលវិក្រឹតការ លើជំនាញស្ប៉ា និងសុខុមាលភាព ចំនួន ៣វគ្គ ដោយចាប់ផ្តើមសិក្សាកាលពីថ្ងៃទី២៦ ខែឧសភា រហូតដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ (វគ្គនីមួយៗមានរយៈពេល ៥ថ្ងៃ) ក្រោមកិច្ចសហការរៀបចំរវាងក្រសួងទេសចរណ៍ និងសមាគមតន្រ្តីសំនៀងជនពិការ។ វគ្គបណ្តុះបណ្តាលផ្តោតលើការសិក្សាទ្រឹស្តី និងការអនុវត្តផ្ទាល់លើចំណេះដឹង និងជំនាញរួមមាន៖ (១)បដិសណ្ឋារកិច្ចក្និងវិស័យទេសចរណ៍ (២)និន្នាការទេសចរណ៍ (៣) ចំណេះដឹងទូទៅនៃជំនាញស្ប៉ា និង(៤)កាយវិភាគវិទ្យា-សរីរវិទ្យា ដោយក្និងនោះសិក្ខាកាមបានឆ្លងកាត់ការធ្វើតេស្តសមត្ថភាពក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលផងដែរ៕








