Spurs ខិតជិតក្នុងការតែងតាំងបុរសរូបនេះជាគ្រូបង្វឹកថ្មី​

ក្រុមបាល់ទាត់មាន់ខ្នាយមាស Tottenham កំពុងតែខិតជិត​ក្នុងការតែងតាំងអ្នកចាត់ការ Brentford លោក Thomas Frank ជាគ្រូបង្វឹកថ្មី​ហើយ ​។

ការពិភាក្សារវាងក្លឹបកំពុងបន្ត ហើយបានរីកចម្រើនជាវិជ្ជមានចំពេលមានការរំពឹងទុកកាន់តែខ្លាំងឡើងថាលោក Frank អាចត្រូវបានបញ្ជាក់ពីការតែងតាំងក្នុងរយៈពេល ៤៨ ម៉ោងខាងមុខជាអ្នកស្នងតំណែងរបស់លោក Ange Postecoglou ។ 

B​BC Sport ​ថា Brentford ​នឹងទទួលបានសំណងប្រាក់ ១០ លានផោនពី Tottenham ដើម្បីដោះលែងលោកFrank វ័យ ៥១ ឆ្នាំ​ពីកិច្ចសន្យារបស់​លោក៕

​​​

Written by 

Related posts

Leave a Comment