អ្នកស្រុករាប់រយនាក់ បានដើរតាមដងផ្លូវនៃទីក្រុងញូវយ៉ក ដើម្បីចូលរួមតវ៉ាប្រឆាំងនឹងការឃុំខ្លួនជនចំណាកស្រុកខុសច្បាប់ នៅ Los Angeles ។

មនុស្សជាច្រើន បានប្រមូលផ្តុំគ្នានៅខាងក្រៅអគារតុលាការក្នុងតំបន់ Manhattan ។ ហ្វូងមនុស្ស បានស្រែកពាក្យថា “បញ្ឈប់ការនិរទេសថ្មី” “យើងទាមទារសេរីភាព មិនមែនការនិរទេសទេ” និង “អាមេរិចត្រូវបានបង្កើតឡើងដោយជនអន្តោប្រវេសន៍” ។
ការពង្រឹងកម្លាំងប៉ូលិស ត្រូវបានដាក់ពង្រាយនៅក្នុងតំបន់ដែលកំពុងឡើងកំដៅ។ មនុស្សរាប់សិបនាក់ត្រូវបានឃុំខ្លួនក្នុងអំឡុងពេលការតវ៉ា កាលពីថ្ងៃចន្ទ នៅទីក្រុង Los Angeles ។ ហ្វូងមនុស្សដែលតវ៉ាប្រឆាំងនឹងគោលនយោបាយចំណាកស្រុករបស់រដ្ឋបាលអាមេរិក បានសម្រុកចូលដល់កន្លែងទទួលភ្ញៀវនៃអគារខ្ពស់ Trump Tower ។

ការចាប់ខ្លួនដ៏ធំនៃជនចំណាកស្រុកគ្មានឯកសារ បានចាប់ផ្តើមនៅក្នុងទីក្រុង Los Angeles កាលពីថ្ងៃទី ៦ ខែមិថុនា។ គិតត្រឹមល្ងាចថ្ងៃទី ៧ ខែមិថុនា មនុស្សយ៉ាងតិចចំនួន ៤៤ នាក់ ត្រូវបានឃុំខ្លួន ក្រោមការសង្ស័យនៃការរំលោភលើអន្តោប្រវេសន៍។ ប្រជាពលរដ្ឋបាននាំគ្នាដើរតាមដងផ្លូវ ដើម្បីឆ្លើយតបនឹងការវាយឆ្មក់ការអនុវត្តច្បាប់នេះ។
របាយការណ៍ CBS បានឲ្យដឹងថា ក្រុមអ្នកតវ៉ា ព្យាយាមរារាំងសកម្មភាពរបស់ប៉ូលីស ដោយការបិទផ្លូវ និងគប់ដុំថ្ម លើមន្រ្តីមកពីទីភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយរបស់សហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា ចំពោះស្ថានការណ៍មកដល់ពេលនេះ កំពុងរីកកាន់តែធំ ពោលគឺរាលដាលទៅដល់ក្រុង New York ដោយមិនពេញចិត្តនឹងច្បាប់ដែលលោកប្រធានាធិបតី Trump ដាក់ចេញ៕

ដោយ៖ ពេជ្រ