មនុស្ស ១១ នាក់ ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារមួយ នៅសាលារៀនមួយកន្លែងក្នុងទីក្រុង Graz ប្រទេសអូទ្រីស ដែលជាហេតុការណ៍ដ៏សាហាវបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនេះ។

ប៉ូលីស បានឲ្យដឹងថា ខ្មាន់កាំភ្លើងមានអាយុ ២១ ឆ្នាំ ដែលជាអតីតសិស្ស បាញ់សម្លាប់ខ្លួនឯងភ្លាមៗផងដែរ នៅក្នុងបន្ទប់ទឹក។
ឧបទ្ទវហេតុនេះ បានកើតឡើងនៅសាលារៀន Dreierschützengasse នៅភាគខាងជើងឆៀងខាងលិចនៃទីក្រុង Graz ។
យោងតាមរដ្ឋមន្ត្រីមហាផ្ទៃ លោក Gerhard Karner បានឲ្យដឹងថា ក្រៅពីង្នកស្លាប់ ១១ នាក់ខាងលើ មនុស្ស ១២នាក់ ផ្សេងទៀតរងរបួស ដោយខ្លះធ្ងន់ធ្ងរ។
គួរបញ្ជាក់ថា ចំនួនអ្នកស្លាប់ដំបូង ១០ នាក់ ដែលត្រូវបានរាយការណ៍ ប៉ុន្តែអ្នករងរបួសម្នាក់ បាត់បង់ជីវិតពេលបញ្ជូនដល់មន្ទីរពេទ្យ ដោយធ្វើឲ្យតួលេខឡើងដល់ ១១ នាក់៕


ដោយ៖ ពេជ្រ