Nick Taylor ប្រាប់​ពី​មូលហេតុ​ដែល​រូប​គេ​ចាកចេញ​ពី​ក្លឹប​ព្រះ​ខ័នរាជ​ស្វាយរៀង

កាលពីម្សិលមិញកីឡាករ​ Nick Taylor បានបង្ហោះសារលើ Facebook ផ្ទាលខ្លួនដោយបានប្រាប់​ពី​មូលហេតុ​ដែល​រូប​គេ​ចាកចេញ​ពី​ក្លឹប​ព្រះ​ខ័នរាជ​ស្វាយរៀង​ ក្រោយចប់រដូវកាលនេះយ៉ាងដូច្នេះថា “សម្រាប់​ការ​សម្រេច​ចិត្ត​ចាកចេញ​ពី​ក្លឹប​ព្រះ​ខ័នរាជ​ស្វាយរៀង​គឺ​មិន​មែន​ជា​រឿង​ងាយស្រួល​នោះ​ទេ​ បន្ទាប់​ពី​ខ្ញុំ​នៅ​ជាមួយ​ក្លឹប​ព្រះ​ខ័នរាជ​ស្វាយរៀង អស់​រយៈពេល២ រដូវកាល​កន្លង​មក​នេះ​ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ត្រូវ​ដល់​ពេល​ហើយ​ ក្នុង​នាម​ខ្ញុំ​ជា​កីឡាករ​បាល់ទាត់​អាជីព​ម្នាក់​ គឺ​មាន​មហិច្ឆតា​ខ្ពស់​និង​ស្វែង​រក​ក្ដី​ស្រមៃ​ ដើម្បី​ឆ្ពោះ​ទៅ​កាន់​កីឡាករ​មួយ​ដែល​ល្អ​បំផុត​ ហើយ​ខ្ញុំ​នឹង​ព្យាយាម​ឱ្យ​អស់​សមត្ថភាព​ ខ្ញុំ​ជឿជាក់​ថា​ខ្ញុំ​អាច​ធ្វើ​វាបាន ហើយ​ទោះបីជា​ខ្ញុំ​ទៅ​ដល់​ទី​កន្លែង​ណា​ក៏​ខ្ញុំ​នៅ​តែ​ពាក់​អាវ​ក្លឹប​ព្រះ​ខ័នរាជ​ស្វាយរៀង​ និង​គាំទ្រ​ក្រុម​ជានិច្ច​”។ ជាចុងក្រោយខ្ញុំចង់ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្លិប និងមិត្តរួមក្រុមទាំងអស់ សម្រាប់ការរួមរស់ជាមួយ​រយៈពេល២ឆ្នាំកន្លងមកនេះ៕

Written by 

Related posts

Leave a Comment