ហាម៉ាស​ បាត់បង់មេបញ្ជាការម្នាក់ដែលដឹកនាំកម្លាំងចូលវាយដល់ដីអ៊ីស្រាអែល

ចលនាប៉ាឡេស្ទីនដែលមានមូលដ្ឋាននៅហ្គាហ្សាហាម៉ាស បានបញ្ជាក់ថា លោក Asaad Abu Sharia មេបញ្ជាការនៃក្រុមរ៉ាឌីកាល់ Mujahideen Brigades (Kataeb al-Mujahideen) ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាស្ទ្រីប។

នៅក្នុងសេចក្តីថ្លែងការណ៍មួយលើបណ្តាញ Telegram របស់ក្រុមហាម៉ាស បានកត់សម្គាល់ថា អ៊ីស្រាអែល ព្យាយាមម្តងហើយម្តងទៀត ដើម្បីសម្លាប់លោក Sharia ដែលលោក កាន់តំណែងរយៈពេល ២៥ ឆ្នាំ នៅក្រុមប្រដាប់អាវុធប៉ាឡេស្ទីន។

កាលពីថ្ងៃសៅរ៍ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានប្រកាសថា មេដឹកនាំក្រុមរ៉ាឌីកាល់ ត្រូវបានសម្លាប់នៅហ្គាហ្សា។ សេវាសារព័ត៌មានរបស់កងទ័ព ក៏បានកត់សម្គាល់ថា រ៉ាឌីកាល់មកពីកងពលតូច Mujahideen មានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ លើអ៊ីស្រាអែល និងចាប់ចំណាប់ខ្មាំង៕

ដោយ៖ ពេជ្រ         

Written by 

Related posts

Leave a Comment