ប៉ូលិស អាចអនុវត្តទោសប្រហារជីវិត បើរកឃើញថាលោក Yoon មានគំនិតបះបោរ

ប៉ូលិសកូរ៉េខាងត្បូង បាននឹងកំពុងស៊ើបអង្កេតលោកប្រធានាធិបតី Yoon Suk Yeol សម្រាប់ការចោទប្រកាន់ថាធ្វើការបះបោរ ជុំវិញការប្រកាសច្បាប់អាជ្ញាសឹក ។ នេះបើតាមមន្ត្រីប៉ូលិសជាន់ខ្ពស់ម្នាក់ ។

 លោក Woo Jong-soo ប្រធានការិយាល័យកណ្តាលស៊ើបអង្កេតជាតិនៃទីភ្នាក់ងារប៉ូលីសជាតិ បានប្រាប់សមាជិកសភាថាករណីនេះ កំពុងនាំឲ្យមានការស៊ើបអង្កេត ។

 ការបះបោរ គឺជាឧក្រិដ្ឋកម្មដែលហួសអភ័យឯកសិទ្ធិរបស់ប្រធានាធិបតី ហើយអាចអនុវត្តទោសប្រហារជីវិត ផងដែរ ។

 គណបក្សប្រឆាំង បានឈានទៅធ្វើការចោទប្រកាន់លោកប្រធានាធិបតី Yoon បន្ទាប់ពីការដាក់ច្បាប់អាជ្ញាសឹករយៈពេលខ្លី ដែលនាំឲ្យមានការដាក់ពង្រាយកងទ័ពប្រដាប់អាវុធក្នុងទីក្រុងសេអ៊ូល។

 គណបក្សប្រជាធិបតេយ្យ ដែលជាគណបក្សប្រឆាំងដ៏សំខាន់ និងគណបក្សប្រឆាំងតូចៗផ្សេងទៀត បានដាក់ស្នើចលនារួមគ្នាមួយ ដើម្បីចោទប្រកាន់លោក Yoon កាលពីថ្ងៃពុធ ជុំវិញការប្រកាសច្បាប់អាជ្ញាសឹករបស់លោក ។ 

 ច្បាប់អាជ្ញាសឹកមានរយៈពេលប្រហែល ៦ ម៉ោង ខណដែលរដ្ឋសភា បានបោះឆ្នោតដកចេញភ្លាមៗ ដើម្បីគ្រប់គ្រងលើស្ថានការណ៍ ។

 ចលនាចោទប្រកាន់ប្រឆាំងលោក Yoon ត្រូវបានណែនាំនៅក្នុងសភាកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ដែលមានន័យថា អាចនឹងចាប់ផ្ដើមបោះឆ្នោតនៅចន្លោះថ្ងៃសុក្រ និងថ្ងៃអាទិត្យ ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment