​ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍ម៉ូតូនិងម៉ូតូចំនួន២លើក របួសធ្ងន់ស្រាលចំនួន៥នាក់ នៅខេត្តរតនគិរី

ខេត្តរតនគិរី÷ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃនេះកម្លាំងនគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តរតនគីរី បានចុះដើរល្បាតនៅតាមភូមិសាស្ត្រក្នុងខេត្តរតនគិរី ឬនៅតាមវត្តអារាមនិងរមណីយដ្ឋាននានាក្នុងខេត្តរតនគីរី ដើម្បីការពារសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋនាឱកាសបុណ្យភ្ជុំបិណ្ឌនេះ។

យោងតាមរបាយការណ៍របស់ការិយាល័យនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានបង្ហាញថា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើង រវាងម៉ូតូនិងម៉ូតូចំនួន២លើក (មនុស្សស្លាប់គ្មាន) និងរបួសធ្ងន់ចំនួន៤នាក់/ស្រី១នាក់របួសស្រាលចំនួន១នាក់។

បើប្រៀបធៀបទៅនិងរយៈពេល៣ថ្ងៃក្នុងថ្ងៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរឆ្នាំ២០២៤ឃើញថា ករណីគ្រោះថ្នាក់ចរាចរណ៍កើនឡើងចំនួន១លើកមនុស្សស្លាប់(គ្មាន)។របួសធ្ងន់កើនឡើងចំនួន៣នាក់/របួសស្រាលកើនឡើងចំនួន១នាក់ ចំណែកម៉ូតូបានរងការខូចខាតចំនួន៤គ្រឿងផងដែរ។

ជាកត្តាក្នុងការយល់ដឹងបានច្រើនរបស់ប្រជាពលរដ្ឋនៅពេលបើកបរលើដងផ្លូវជាតិ ដោយមានការប្រុងប្រយ័ត្នខ្ពស់ ពេលបើកបរកុំវ៉ាជែងនិងប្រថុយគ្រោះថ្នាក់ នៅចំពោះមុខពេលកំពុងបើកបរ។

  សូមឲ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តរតនគីរី មេត្តានាំគ្នាគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ពេលបើកបរម៉ូតូត្រូវពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ ហើយអ្នកបើកបររថយន្តពេលបើកបរមិនត្រូវផ្ទុកនូវគ្រឿងស្រវឹងនោះឡើយ បើស្រវឹងកុំនាំគ្នាបើកបរនៅលើដងផ្លូវ ជៀសវាងជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍កើតមានឡើងចំពោះមុខ៕

Written by 

Related posts

Leave a Comment