អតីតប្រធានាធិបតីអ៊ុយក្រែន លោក Pyotr Poroshenko បាននិយាយថា ជំនួយយោធាដែលអនុម័តដោយប្រធានាធិបតីអាមេរិកមុន គឺលោក Joe Biden សម្រាប់អ៊ុយក្រែន គឺអស់ហើយ។

លោក Poroshenko បានបង្ហោះ នៅលើ Telegram ថា អាវុធដែលត្រូវបានផ្តល់ដោយរដ្ឋបាលអាមេរិកមុន គឺអស់ពីឃ្លាំងហើយ។
យោងតាមអ្នកនយោបាយអ៊ុយក្រែនរូបនេះ អះអាងថា យើងមានពេលរហូតដល់ដំណាច់ឆ្នាំ ដើម្បីស្វែងរកជំនួយបន្ថែម ១២ ពាន់លានដុល្លារ ផ្តល់ហិរញ្ញប្បទានដល់តម្រូវការយោធា។ គណបក្សសាមគ្គីអឺរ៉ុបរបស់លោក Poroshenko ទទូចឱ្យមានការពិភាក្សាជាមួយដៃគូលោកខាងលិចលើបញ្ហានេះ។
អតីតប្រធានាធិបតីរូបនេះ បានបន្ថែមថា មូលនិធិបំរុងដើម្បីបំពេញតម្រូវការសន្តិសុខជាបន្ទាន់របស់អ៊ុយក្រែន អាចប្រើប្រាស់រហូតដល់ដំណាច់ឆ្នាំនេះ។
យោងតាម លោក Poroshenko បានបញ្ជាក់ថា រដ្ឋាភិបាល ខ្ជះខ្ជាយលុយ។
យោងតាមក្រុមអ្នកវិភាគ បានកត់សម្គាល់ថា អ៊ុយក្រែន អាចនឹងប្រើប្រាស់ជំនួយយោធាដែលត្រូវបានអនុម័តដោយលោក Biden នៅក្នុងរដូវក្តៅនេះ ហើយអឺរ៉ុប នឹងបន្តគាំទ្តជំនួសសហរដ្ឋអាមេរិកក្នុងបញ្ហានេះ។
គួរបញ្ជាក់ថា កាលពីចុងខែឧសភា លោក Zelensky បាននិយាយថា ការផ្គត់ផ្គង់របស់លោកខាងលិចដល់ក្រុងគៀវ ធ្លាក់ចុះ ដូច្នេះប្រទេសនេះ ត្រូវចំណាយលុយផ្ទាល់ខ្លួនកាន់តែច្រើនឡើងៗ ដើម្បីទិញអាវុធ៕

ដោយ៖ ពេជ្រ