មេដឹកនាំអង់គ្លេស យល់ថាសម្ពាធលើរុស្ស៊ី ជាផ្លូវឆ្ពោះទៅរកបទឈប់បាញ់

នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក Keir Starmer គ្រោងនឹងប្រាប់មេដឹកនាំនៃប្រទេសចំនួន ២៥ ដែលនឹងចូលរួមកិច្ចប្រជុំមួយនៅអ៊ុយក្រែន ថ្ងៃសៅរ៍នេះ តាមរយៈតំណភ្ជាប់វីដេអូពីការបង្កើនសម្ពាធដាក់លើប្រទេសរុស្ស៊ី ដើម្បីទទួលបានបទឈប់បាញ់ ។

ការិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេស បានដកស្រង់សម្តីលោកថា យើងត្រូវត្រៀមខ្លួនដើម្បីតាមដានបទឈប់បាញ់ ដើម្បីធានាថាវាជាសន្តិភាពដ៏ពិតប្រាកដ និងយូរអង្វែង តែបើពួកគេមិនធ្វើនោះយើងត្រូវដាក់សម្ពាធលើគ្រប់វិស័យ ដើម្បីបង្កើនសម្ពាធសេដ្ឋកិច្ចលើប្រទេសរុស្ស៊ី ដើម្បីធានានូវការបញ្ចប់សង្រ្គាមនេះ ។

ទន្ទឹមនោះ នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ ក៏បាន​ចោទ​រុស្ស៊ី​ពី​ការ​ព្យាយាម​អូសបន្លាយ​ការ​ចរចា​លើ​លក្ខខណ្ឌ​បទ​ឈប់​បាញ់ ដោយអះអាង​ថា​ ពិភពលោក​ត្រូវ​តាមដានឲ្យយកចិត្តទុកដាក់។  

គួរបញ្ជាក់ថា បញ្ជីពេញលេញនៃអ្នកចូលរួមក្នុងការប្រជុំមិនត្រូវបានចេញផ្សាយផ្លូវការនៅឡើយទេ។ ការិយាល័យនាយករដ្ឋមន្ត្រី បានកត់សម្គាល់ថា នឹងមានការចូលរួមពីមេដឹកនាំនៃបណ្តាប្រទេសសហភាពអឺរ៉ុប សមាជិកនៃគណៈកម្មការអឺរ៉ុប អូស្ត្រាលី កាណាដា នូវែលសេឡង់ និងអ៊ុយក្រែន។ ខណ លោក Starmer ត្រូវបានគេរំពឹងថានឹងជំរុញឱ្យសមភាគីរបស់ធ្វើការប្តេជ្ញាចិត្តច្បាស់លាស់ ដើម្បីអនុវត្តផែនការសន្តិភាពរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក៏ដូចជាបន្តផ្តល់ជំនួយយោធាដល់អ៊ុយក្រែន។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ គោលបំណងនៃសម្ព័ន្ធនៃឆន្ទៈក្នុងការដាក់ពង្រាយកងរក្សាសន្តិភាពនៅក្នុងប្រទេសអ៊ុយក្រែន ត្រូវបានគេរំពឹងថានឹងធ្វើឱ្យកាន់តែជាក់ស្តែង៕

ដោយ៖ ពេជ្រ                 

Written by 

Related posts

Leave a Comment