កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានធ្វើការវាយប្រហារយ៉ាងតិចចំនួន ១៧ លើកលើតំបន់ជាយក្រុងភាគខាងត្បូងនៃរដ្ឋធានី Beirut របស់ប្រទេសលីបង់។ សារព័ត៌មាន Al Jazeera បានរាយការណ៍ ។

យោងតាមរបាយការណ៍ សារព័ត៌មាន Al Jazeera បានឲ្យដឹងថា នៅតំបន់ជាយក្រុងភាគខាងត្បូង រងការវាយប្រហារដោយយន្តហោះចម្បាំង និងយន្តហោះគ្មានមនុស្សបើក។
អ៊ីស្រាអែល ធ្វើការវាយប្រហារដោយផ្ទាល់ចំនួន ៦ ដង និងការវាយប្រហារគំរាមចំនួន ១០ ដង ។
ទន្ទឹមនោះ IDF បញ្ជាក់ថា ការវាយប្រហាររបស់ខ្លួនគឺកំណត់គោលដៅលើទីតាំងអង្គភាព Hezbollah នៅ Dahieh ជាយក្រុងភាគខាងត្បូងនៃទីក្រុង Beirut ខណកងទ័ពអ៊ីស្រាអែល ក៏បានចេញការព្រមានដល់អ្នកស្រុកឱ្យចាកចេញពីផ្ទះជាបន្ទាន់ ផងដែរ។
គួរបញ្ជាក់ថា ចាប់តាំងពីចុងខែមេសា និងរហូតមកដល់ពេលនេះ អ៊ីស្រាអែល បានកំណត់គោលដៅប្រតិបត្តិការយោធារបស់ខ្លួនទៅកាន់តំបន់ភាគខាងត្បូងនៃរដ្ឋធានីលីបង់ ដែលអះអាងថាកម្ចាត់ Hezbollah ៕

ដោយ៖ ពេជ្រ