លោក Donald Trump បាននិយាយថា លោក នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិន បន្ទាប់ពីបានពិភាក្សាជាមួយមេដឹកនាំលោក Xi Jinping តាមទូរស័ព្ទ។

ប្រធានាធិបតីអាមេរិក បានឲ្យដឹងថា លោក ឆ្លើយតបទៅវិញជាមួយនឹងការអញ្ជើញទៅកាន់សេតវិមាន ក្នុងអំឡុងពេលការពិភាក្សាដ៏ល្អ ទោះបីជាការធ្វើដំណើរបែបនេះមិនត្រូវបានបញ្ជាក់ដោយភាគីទាំងពីរក៏ដោយ។
ការហៅទូរស័ព្ទ កាលពីថ្ងៃព្រហស្បតិ៍ គឺជាលើកទីមួយហើយដែលមេដឹកនាំទាំង ២ ជជែកគ្នា ចាប់តាំងពីលោក Trump ចាប់ផ្តើមសង្គ្រាមពាណិជ្ជកម្មជាមួយទីក្រុងប៉េកាំង ក្នុងខែកុម្ភៈ មក។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍ថា ការពិភាក្សាតាមទូរស័ព្ទនេះ កើតឡើងតាមសំណើរបស់សេតវិមាន។
លោក Trump បញ្ជាក់ថា ការសន្ទនារយៈពេលមួយម៉ោងកន្លះគឺផ្តោតជាចម្បងលើពាណិជ្ជកម្ម ហើយបាននាំឱ្យមានការសន្និដ្ឋានជាវិជ្ជមានសម្រាប់ប្រទេសទាំង ២ ផងដែរ។
គួរបញ្ជាក់ថា នេះជាទស្សនកិច្វលើកដំបូងរបស់លោក Trump ទៅកាន់ប្រទេសចិន ខណមិនទាន់បញ្ជាក់ពីកាលបរិច្ឆេទ ច្បាស់លាស់នោះទេ ៕

ដោយ៖ ពេជ្រ