រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Rustem Umerov បាននិយាយ បន្ទាប់ពីកិច្ចប្រជុំមួយជាមួយក្រុមទំនាក់ទំនង Ramstein ពីចេតនាក្នុងការតាំងទីកន្លែងផលិតអាវុធនៅបរទេស ដើម្បីនាំចូលឲ្យកងទ័ពរបស់ខ្លួន។

លោក Umerov បានសរសេរ នៅលើ Telegram ថា បន្ទាប់ពីកិច្ចប្រជុំយើងកំពុងចាប់ផ្តើមគំនិតផ្តួចផ្តើមដ៏សំខាន់ថ្មីមួយ ក្នុងការផលិតអាវុធសម្រាប់កងកម្លាំងរួមគ្នានៅក្នុងប្រទេស Ramstein ។
គម្រោងនេះ នឹងត្រូវបានផ្តល់ហិរញ្ញប្បទានដោយអ្នកចូលរួមលោកខាងលិចក្នុងការផ្តួចផ្តើមគំនិត។ អ៊ុយក្រែន គ្រោងនឹងផលិតយន្តហោះគ្មានមនុស្សបើក កាំជ្រួច គ្រាប់បែក ឧបករណ៍ធ្វើសង្គ្រាមអេឡិចត្រូនិក និងអាវុធប្រភេទផ្សេងៗទៀត។ យោងតាមលោក Umerov អាវុធនឹងត្រូវបានផលិតដរាបណាអរិភាពនៅតែបន្ត។

លោក បានសង្កត់ធ្ងន់ថា ដៃគូរបស់យើង បានត្រៀមខ្លួនរួចជាស្រេច ដើម្បីសម្រេចនូវផែនការនេះ ។
គួរបញ្ជាក់ថា ផែនការនេះ នឹងចាប់ផ្ដើមដរាបណា បើសង្គ្រាមទល់នឹងរុស្ស៊ី នៅតែបន្ត ដើម្បីធានាថាកងកម្លាំងអ៊ុយក្រែន មានសព្វាវុធប្រើប្រាស់គ្រប់គ្រាន៕

ដោយ៖ ពេជ្រ