បរិក្ខារពេទ្យនៅហ្គាហ្សា ៦០ភាគរយ ត្រូវអ៊ីស្រាអែលបំផ្លាញចោល

ក្រសួង​សុខាភិបាល​ហ្គាហ្សា បាន​ឲ្យដឹង​ថា ឧបករណ៍​វេជ្ជសាស្រ្ដ​សម្រាប់​មន្ទីរពេទ្យ និង​មជ្ឈមណ្ឌលផ្ដល់ឈាម​ នៅ​តំបន់ហ្គាហ្សាស្ទ្រីបជិត ៦០ ភាគរយ រងការបំផ្លាញ​ក្នុង​ការ​វាយប្រហារ​របស់​អ៊ីស្រាអែល។

យោងតាមក្រសួងដដែល បានបញ្ជាក់ថា បច្ចុប្បន្នហ្គាហ្សា សល់តែ ៤០ ភាគរយប៉ុណ្ណោះ នៃឧបករណ៍វេជ្ជសាស្រ្ត ដែលកំពុងដំណើរការ។

 បច្ចុប្បន្នមន្ទីរពេទ្យនៅហ្គាហ្សា ដែលនៅអាចដំណើរការ គឺទទួលនូវបន្ទុកដ៏ធ្ងន់ គ្មានសម្ភារៈគ្រប់គ្រាន់ ដោយសារការបំផ្លិចបំផ្លាញដោយចេតនារបស់កងកម្លាំងអ៊ីស្រាអែល។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ១៨ ខែមីនា អ៊ីស្រាអែល បានបន្តរលកវាយលុកកាន់តែខ្លាំងលើតំបន់ហ្គាហ្សាស្ទ្រីប ដោយអះអាងថាកម្ចាត់ក្រុមសកម្មប្រយុទ្ធហាម៉ាស់៕

ដោយ៖ ពេជ្រ                       

Written by 

Related posts

Leave a Comment