ប្រធាន​ផ្នែក​មនុស្សធម៌​៖ ហ្គាហ្សា​ បច្ចុប្បន្នដូចជាឋាននរកនៅ​លើ​ផែនដី

ប្រធានគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ បាននិយាយថា ស្ថានភាពហ្គាហ្សា កាន់តែអាក្រក់ទៅៗ ដែលយើងមិនអាចនិយាយត្រូវនោះទេ។

នៅក្នុងបទសម្ភាសន៍មួយនៅឯទីស្នាក់ការកណ្តាលរបស់ ICRC នៅទីក្រុងហ្សឺណែវ ប្រធានអង្គការនេះ លោកស្រី Mirjana Spoljaric បានលើកឡើងថា យើងទាំងអស់គ្នាសុទ្ធតែមើលឃើញពីស្ថានភាពដ៏រន្ធត់នៃសង្រ្គាមហ្គាហ្សា។

លោកស្រី បានបន្ថែមថា ហ្គាហ្សា ប្រៀបដូចជានរកនៅលើផែនដី ដែលពោរពេញទៅដោយហ្វូងមនុស្សស្រេកឃ្លាន គ្មានសម្បីមនុស្ស្ធម៌ ការបំផ្លិចបំផ្លាញ និងការរងទុក្ខ។

គួរបញ្ជាក់ថា សង្គ្រាមនៅហ្គាហ្សា បានអូសបន្លាយរយៈពេលជិតមួយឆ្នាំហើយ បន្ទាប់ពីអ៊ីស្រាអែល បើកការវាយលុក កាលពីចុងខែតុលា ឆ្នាំមុនមក៕

ដោយ៖ ពេជ្រ                            

Written by 

Related posts

Leave a Comment