ឯកឧត្តម សោម សឿន អញ្ជើញបើកវគ្គបំពាក់បំប៉នជំនាញ និងឧទ្ទេសនាមឯកសារអំពីការងារចាត់តាំងកសាងគណបក្ស នៅមន្ទីរគណបក្សខេត្តកំពង់ស្ពឺ 

នៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២៥ ឯកឧត្តម សោម សឿន សមាជិកគណៈអចិន្ត្រៃយ៍ និងជាប្រធានគណៈចាត់តាំងនៃគណៈកម្មាធិការកណ្ដាល គណៈបក្សប្រជាជនកម្ពុជា បានដឹកនាំគណៈប្រតិភូគណៈចាត់តាំងនៃគណៈកម្មាធិការកណ្ដាល អញ្ញ្ជើញបើកវគ្គបំពាក់បំប៉នជំនាញ និងឧទ្ទេសនាមឯកសារអំពីការងារចាត់តាំងកសាងគណបក្ស នៅមន្ទីរគណបក្សខេត្តកំពង់ស្ពឺ ដែលមានការចូលរួមពីឯកឧត្តមប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ ឯកឧត្តមអនុប្រធាន សមាជិក សមាជិកាគណៈកម្មាធិការគណបក្សខេត្ត ប្រធានគណៈចាត់តាំងគណបក្សខេត្ត ប្រធានគណៈកម្មាធិការគណបក្សក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពចំណុះគណបក្សខេត្ត មន្ត្រីទទួលបន្ទុកការងារចាត់តាំងគណបក្សក្រុង ស្រុក គណបក្សមូលដ្ឋានជុំវិញខេត្ត មន្ត្រី IT គណបក្សខេត្ត និងប្រធាន IT គណបក្សក្រុង ស្រុកសរុបចំនួន ២០៧នាក់ ៕

Written by 

Related posts

Leave a Comment