Arsenal បានស៊ុតបាល់បញ្ចូលទីពីរគ្រាប់ដើម្បីយកឈ្នះ Manchester United ខណៈដែលលោក Ruben Amorim បានរងបរាជ័យជាលើកដំបូងរបស់លោកក្នុងបាល់ទាត់អង់គ្លេស។
២គ្រាប់របស់ក្រុមម្ចាស់ផ្ទះ Arsenal រកបានដោយកីឡាករ Jurrien Timber នៅនាទីទី៥៤ និងកីឡាករ William Saliba រកបាននៅនាទីទី៧៣។ ចប់ការប្រកួត Arsenal យកឈ្នះ Man Utd ២-០។
លទ្ធផលនេះធ្វើឲ្យក្រុមកាំភ្លើងធំ Arsenal ឈរលេខ៣ក្នុងតារាង Premier League ក្រោយឆ្លងកាត់១៤ប្រកួតមាន២៨ពិន្ទុ ខណៈ Man Utd ធ្លាក់ទៅលេខ១១ មាន១៩ពិន្ទុ ក្រោយឆ្លងកាត់ការប្រកួតដូចគ្នា៕