សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ គោលនយោបាយសាមញ្ញៗចំនួន ៤ចំណុច ដែលជួយជំរុញការអនុវត្តវិស័យកសិកម្ម

ថ្លែងនៅក្នុងសមាជរដ្ឋសភា ព្រឹទ្ធសភានាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ នេះ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានលើកទ្បើងនូវគោលនយោបាយសាមញ្ញៗចំនួន៤ ចំណុចដែលជួយជម្រុញការអនុវត្តវិស័យកសិកម្មដែលរួមមាន៖

ទី១-គោលនយោបាយមានហូប៖ ដើម្បីធានាសន្តិសុខស្បៀង សម្រាប់គ្រួសារកសិករ និងពលរដ្ឋទូទាំងប្រទេស។

ទី២-គោលនយោបាយមានប្រើ៖ ដើម្បីបង្កើនផលិតកម្ម ក្នុងការបំពេញ តម្រូវការប្រើប្រាស់គាំទ្រដល់មូលដ្ឋានឧស្សាហកម្ម និងកែច្នៃក្នុងស្រុក។

ទី៣-គោលនយោបាយមានបាន៖ ដើម្បីគាំទ្រលើកទឹកចិត្ត ដល់ប្រជាកសិករ ក្នុងការអនុវត្តផលិតកម្ម កសិកម្មដែលផ្ដល់ប្រាក់ចំណូលខ្ពស់ ដូចជាស្វាយចន្ទី ទុរេន ចេកស្រស់ ផ្លែមៀន ដូងប្រេង និងកៅស៊ូ។

ទី៤-គោលនយោបាយមានរហូត៖ ដើម្បីយកចិត្តទុកដាក់ជារហូត និរន្តភាពនៃសេដ្ឋកិច្ច និងបរិស្ថាន៕



Written by 

Related posts

Leave a Comment