កម្មវិធីប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ឆ្នាំ ស្ថិតនៅក្នុង Group G នៃពានរង្វាន់ AFC U23 Asian Cup Saudi Arabia 2026 Qualifiers ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ | ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះសម្រាប់ពូលនេះ។
សម្រាប់ព្រឹត្តិការណ៍នេះ ក្រុម U-23 កម្ពុជា នឹងត្រូវប្រកួតបើកឆាកប៉ះអូម៉ង់ នៅថ្ងៃទី៣ ខណៈការប្រកួតបន្ទាប់ប៉ះប៉ាគីស្ថាន ថ្ងៃទី៦ និងការប្រកួតចុងក្រោយប៉ះអ៊ីរ៉ាក់ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក៕
