តម្លៃប្រេង បានកើនឡើងនៅក្នុងទីផ្សារពាណិជ្ជកម្មអាស៊ី នៅថ្ងៃអង្គារនេះ ដោយសារការព្រួយបារម្ភអំពីការផ្គត់ផ្គង់របស់ប្រទេសអ៊ីរ៉ង់ អំឡុងពេលមានបញ្ហាជាមួយអាមេរិក ជុំវិញសំណើបញ្ចប់ជម្លោះនុយក្លេអ៊ែររបស់ក្រុងវ៉ាស៊ីនតោន និងផលិតកម្មនៅក្នុងប្រទេសកាណាដា ដែលរងការវាយប្រហារដោយភ្លើងឆេះព្រៃ។
ប្រេងឆៅរបស់ Brent បានកើនឡើង ៥៥ សេន ឬ ០.៨៥ ភាគរយ ស្មើនឹង ៦៥.១៨ ដុល្លារ ក្នុងមួយបារ៉ែល។ ប្រេងឆៅរបស់អាមេរិក West Texas Intermediate បានកើនឡើង ៥៩ សេន ឬ ០.៩៤ ភាគរយ ស្មើនឹង ៦៣.១១ ដុល្លារក្នុងមួយបារ៉ែល ៕

ដោយ៖ ពេជ្រ