អង់គ្លេស​ ស្វាគមន៍ ​“សង្គ្រាម” ផ្ទុះនៅអឺរ៉ុបជានិច្ច

នាយករដ្ឋមន្ត្រី លោក Keir Starmer បាននិយាយថា ចក្រភពអង់គ្លេស កំពុងបង្កើនការចំណាយលើវិស័យការពារជាតិ ដើម្បីធានាដល់ការត្រៀមខ្លួនប្រយុទ្ធរបស់កងកម្លាំងប្រដាប់អាវុធ ចំពេលមានភាពតានតឹងកើនឡើង នៅក្នុងទ្វីបអឺរ៉ុប។

នៅពេលត្រូវបានសួរថាតើលោក ប្តេជ្ញាការចំណាយដែលចាំបាច់ក្នុងវិស័យការពារជាតិបែបណាខ្លះ លោក Starmer បានឆ្លើយថា យើងប្តេជ្ញាចំណាយអ្វីដែលយើងត្រូវការ។

លោក Starmer បានលើកឡើង ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Glasgow ថា អ្វីគ្រប់យ៉ាងដែលអាចធ្វើបាន គឺយើងនឹងធ្វើវា។

ទន្ទឹមនោះ លោក ក៏បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ចក្រភពអង់គ្លេសចំពោះអង្គការណាតូ រួមទាំងការប្តេជ្ញាចិត្តនៃសមត្ថភាពនុយក្លេអ៊ែរផងដែរ។

លោក Starmer បាន​បន្ថែមចុងក្រោយថា​ យុគសម័យ​ថ្មី​នេះ គឺងាយនឹងរងការ​គំរាម​កំហែង​ ដូច្នេះទាមទារ​ឲ្យត្រូវមានការចំណាយចាំបាច់សម្រាប់​វិស័យ​ការពារ​ជាតិ និង​សន្តិសុខ ៕

ដោយ៖ ពេជ្រ                           

Written by 

Related posts

Leave a Comment