អាមេរិក៖ ពូទីន និយាយត្រូវដែលថាណាតូ កំពុងធ្វើសង្គ្រាមប្រូកស៊ីទល់រុស្ស៊ី 

បេសកជនពិសេសរបស់សហរដ្ឋអាមេរិកទទួលបន្ទុកអ៊ុយក្រែន លោក Keith Kellogg បានទទួលស្គាល់ថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ពិតជានិយាយត្រឹមត្រូវដែលថា NATO កំពុងធ្វើសង្គ្រាមប្រូកស៊ីជាមួយរុស្ស៊ី។ លោកថា  វាច្បាស់ណាស់លោកពូទីនយល់ឃើញដូច្នេះគឺត្រឹមត្រូវព្រោះណាតូកំពុងជួយអ៊ុយក្រែន ហើយយើងត្រូវតែទទួលស្គាល់បែបនេះ។ លោក Kellogg ថ្លែងបែបនោះ នៅក្នុងបទសម្ភាសន៍ជាមួយ Fox News ។

លោកក៏បានធ្វើអត្ថាធិប្បាយជាក់ស្តែងលើការសម្រេចចិត្តរបស់អាល្លឺម៉ង់ក្នុងការចាប់ផ្តើមផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយឆ្ងាយ Taurusile ឲ្យអ៊ុយក្រែន នោះជាសញ្ញាប្រាប់ថា ណាតូចូលរួមធ្វើសង្រ្គាមជាមួយរុស្ស៊ីនោះហើយ។

លោកក៏បានលើកទ្បើងផងដែរអំពីវឌ្ឍនភាពនៃការចរចាររវាងរុស្ស៊ី និងអ៊ុយក្រែន ខណលោក Kellogg បានថ្លែង អាមេរិកមិនទាន់ទទួលបានអនុស្សរណៈសន្តិភាពពីរុស្ស៊ីនៅទ្បើយទេ។ ទោះបីជាយ៉ាងណាក៏ដោយ លោកបាននិយាយថា បន្ទាប់ពីទំនាក់ទំនងជាមួយអឺរ៉ុបនៅទីក្រុងឡុងដ៍ ឯកសារ ២២ ចំណុចត្រូវបានរៀបចំឡើង ដែលរួមមានបទឈប់បាញ់នៅលើអាកាស លើគោក និងនៅសមុទ្រ ប៉ុន្តែភាគីទាំងពីរមិនពេញចិត្តទាំងស្រុងចំពោះវានោះទេ។

កាលពីខែវិច្ឆិកា ឆ្នាំ ២០២៤ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានរំលឹកក្នុងអំឡុងកិច្ចប្រជុំកំពូល CSTO ថា ទីក្រុងមូស្គូបានព្រមានម្តងហើយម្តងទៀតថា ការប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយរបស់លោកខាងលិចនៅលើទឹកដីរុស្ស៊ីនឹងមានន័យថា ការចូលរួមដោយផ្ទាល់ពីណាតូក្នុងជម្លោះនោះហើយ ហើយរុស្ស៊ីនឹងឆ្លើយតបយ៉ាងពេញចិត្តបំផុត៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment