មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនម្នាក់ បាននិយាយថា រដ្ឋាភិបាលក្រុងគៀវ អំពាវនាវសម្រាប់បទឈប់បាញ់នៅលើគោក សមុទ្រ និងលើអាកាស ដែលមានការត្រួតពិនិត្យ សម្របសម្រួលពីអន្តរជាតិជាមួយនឹងរុស្ស៊ី ។
មន្ត្រីរូបនេះ អះអាងពីការបញ្ជូនឯកសារបង្ហាញពីចក្ខុវិស័យរបស់ខ្លួនសម្រាប់បទឈប់បាញ់ និងទិដ្ឋភាពផ្សេងទៀតនៃការដោះស្រាយជម្លោះ ទៅកាន់រុស្ស៊ី។
ទោះជាយ៉ាងណា ជុំវិញបញ្ហានេះ នៅមិនទាន់មានការបញ្ជាក់ថាភាគីរុស្ស៊ី ឆ្លើយតបបែបណានៅឡើយនោះទេ ខណការប្រយុទ្ធគ្នានៅតែបន្តយ៉ាងក្ដៅគគុកដដែល ៕

ដោយ៖ ពេជ្រ