ឥណ្ឌូណេស៊ី ប្រកាសចងការទូតមិនធ្លាប់មានជាមួយអ៊ីស្រាអែល បើទទួលស្គាល់ប៉ាឡេស្ទីនជារដ្ឋ

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បាននិយាយថា លោក នឹងមានឆន្ទៈក្នុងការបង្កើតទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែល ប្រសិនបើប្រទេសនេះទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ខណដែលលោក ជួបពិភាក្សាជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron នៅទីក្រុងហ្សាការតា។

ឥណ្ឌូណេស៊ី ដែលជាប្រទេសមានប្រជាជនមូស្លីមច្រើនជាងគេលើពិភពលោក មិនមានទំនាក់ទំនងផ្លូវការជាមួយអ៊ីស្រាអែលទេ ហើយបានអំពាវនាវយ៉ាងខ្ជាប់ខ្ជួននូវដំណោះស្រាយរដ្ឋ ២ ចំពោះជម្លោះដែលអូសបន្លាយ។

លោក បានប្រាប់សន្និសីទសារព័ត៌មានថា ឥណ្ឌូណេស៊ី មើលឃើញថា ដំណោះស្រាយរដ្ឋពីរ និងសេរីភាពរបស់ប៉ាឡេស្ទីន គឺជាមធ្យោបាយតែមួយគត់ ដើម្បីសម្រេចបានសន្តិភាពពិតប្រាកដ។

លោក ក៏បានសង្កត់ធ្ងន់ថា យើងត្រូវតែទទួលស្គាល់ និងធានាសិទ្ធិរបស់អ៊ីស្រាអែល ក្នុងនាមជាប្រទេសអធិបតេយ្យ ដែលត្រូវតែយកចិត្តទុកដាក់ និងធានាសុវត្ថិភាព។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌូណេស៊ី មិនទាន់មានទំនាក់ទំនងការទូតផ្លូវការជាមួយនឹងអ៊ីស្រាអែល នោះទេ គិតត្រឹមបច្ចុប្បន្ននេះ ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment