បន្ទាយមានជ័យ៖ សមត្ថកិច្ចធ្វើការបង្ក្រាប និងឃាត់ខ្លួនជនបរទេសជាច្រើននាក់ ។ ក្នុងរង្វង់ប្រតិបត្តិការបង្រ្កាបទីតាំងអនឡាញពួនសំងំ ប្រព្រឹត្តបទល្មើសតាមប្រព័ន្ធអនឡាញមួយកន្លែង ស្ថិតនៅក្រុងប៉ោយប៉ែត ក្នុងបុរីមួយកន្លែង ជាប់ផែស្ងួត PVN ក្នុងសង្កាត់ផ្សារកណ្ដាល។

បើតាមរូបភាព ទិដ្ឋភាព នៅនឹងទីតាំងបង្រ្កាបខាងលើ និងប្រភពព័ត៌មាន បានឲ្យដឹងថា សមត្ថកិច្ច នគរបាល បានធ្វើការចុះបង្ក្រាប និងឃាត់ខ្លួនបានជនបរទេសជាច្រើននាក់ ក្នុងនោះមានជនជាតិជប៉ុន ប្រមាណ ៥០នាក់ ។
តាមប្រភពថា ជនបរទេសដែលត្រូវបានឃាត់ខ្លួន ត្រូវបាននាំខ្លួនដឹកតាមរយៈរថយន្តក្រុង ចេញកាលពីព្រលបថ្ងៃដដែល ទៅកាន់រាជធានីភ្នំពេញ ។
គួរបញ្ជាក់ផងដែរថា បើតាមប្រភពព័ត៌មានថា ទីតាំងអនឡាញខាងលើនេះ គឺ ត្រូវបានបើកដំណើរការជាច្រើនឆ្នាំមកហើយ ពុំដែលឃើញមានសមត្ថកិច្ចណា ចុះបង្ក្រាបឡើយ ។

ទីតាំងនោះ ចេញចូលយ៉ាងប្រុងប្រយ័ត្ន ពីអ្នកយាមទ្វារចូល មានរបងបិទបាំងអដោយដោយអគារបុរីខាងមុខ យ៉ាងជិតឈឹង មិនអាចមើលឃើញ ទិដ្ឋភាពខាងក្នុងបានឡើយ ។
មកទល់ពេលនេះ មិនទាន់មានព័ត៌មានផ្លូវការ ណាមួយ ពីសមត្ថកិច្ចពាក់ព័ន្ធ នៅឡើយទេ។
ដោយឡែក បើតាមពលរដ្ឋក្រុងប៉ោយប៉ែត ដែលដឹងស្ទើគ្រប់គ្នាថា ក្រៅពីទីតាំងអនឡាយខាងលើ នៅក្រុងប៉ោយប៉ែត នៅមានទីតាំងអនឡាញជាច្រើនទៀត ដែលមានទ្រង់ទ្រាយធំៗ មិនទាន់បង្រ្កាបនៅឡើយ៕
