ត្រាំ ឲ្យរុស្ស៊ី ត្រៀមទទួលទណ្ឌកម្មបន្ថែម ក្រោយថាលោក ជាមនុស្សសតិអារម្មណ៍

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងពិចារណាដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ី នៅសប្តាហ៍នេះ ហើយថែមទាំងពិចារណាដកខ្លួនចេញពីការចរចាណាមួយ ប្រសិនបើកិច្ចខិតខំសន្តិភាពចុងក្រោយបរាជ័យ។

អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានប្រាប់កាសែតថា លោកប្រធានាធិបតី ច្បាស់ណាស់ថាលោក ចង់ឃើញកិច្ចព្រមព្រៀងសន្តិភាពត្រូវបានចរចា។

ទណ្ឌកម្ម​ថ្មីនេះ ត្រូវបានគេរំពឹងថានឹងដាក់សម្ពាធលើលោក ពូទីន ផ្ទាល់តែម្ដង ដើម្បីសម្រេចនូវកិច្ចចរចាដែលលោក ត្រាំ មានបំណងធ្វើឲ្យវាកើតឡើង។

គួរបញ្ជាក់ថា លោក ត្រាំ បានឲ្យដឹងថា លោក កំពុងពិចារណាលើការរឹតបន្តឹងទណ្ឌកម្មប្រឆាំងរុស្ស៊ី បន្ទាប់ពីការវាយប្រហារដ៏ធំរបស់រុស្សីលើទីតាំងនានាក្នុងប្រទេសអ៊ុយក្រែន កាលពីពេលថ្មីៗនេះ៕

ដោយ៖ ពេជ្រ                               

Written by 

Related posts

Leave a Comment