កាលពីយប់មិញក្លិបបាល់ទាត់ភ្នំពេញក្រោន បានប្រកាសពីការចាកចេញរបស់កីឡាករ Yudai Ogawa ស្របពេលមានពាក្យចចាមអារ៉ាមថា រូបគេអាចនឹងផ្លាស់ទៅចូលរួមជាមួយ ព្រះខ័នរាជស្វាយរៀង ជាមួយនឹងប្រាក់ពលកម្មអាចនឹងខ្ពស់សម្រាប់គេ។
ប្រសិនបើពាក្យចចាមអារ៉ាមនេះពិតមែននោះ Yudai Ogawa នឹងក្លាយជាកីឡាករទី៣ បន្ទាប់ពី សុផល ឌីម៉ង់ និង ចន្ថា ចន្ទាកា ដែលបានផ្ទេរមកព្រះខ័នរាជស្វាយរៀង ដើម្បីប្រកួតប្រជែងរដូវកាលថ្មីខាងមុខនេះ៕
