រដ្ឋបាល Trump ចេញបញ្ជាហាមនិស្សិតបរទេសបន្តការសិក្សានៅសាកលវិទ្យាល័យ Harvard

រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump បានចេញបញ្ជាទៅកាន់សាកលវិទ្យាល័យ Harvard ដែលរារាំងនិងហាមសាលាមួយនេះមិនឱ្យចុះឈ្មោះនិស្សិតបរទេសចូលសិក្សានោះទ្បើយ។  បទបញ្ជានេះបានបញ្ជាក់ថា និស្សិតអន្តរជាតិបច្ចុប្បន្នត្រូវតែផ្ទេរទៅសិក្សានៅសាកលវិទ្យាល័យផ្សេង ឬក៏ត្រូវប្រឈមការបាត់បង់ឋានៈស្របច្បាប់របស់ពួកគេនៅក្នុងសហរដ្ឋអាមេរិក។

រដ្ឋមន្ត្រីសន្តិសុខមាតុភូមិលោក Kristi Noem បានចេញបញ្ជាបែបនេះ ដោយបាន​ចោទ​ប្រកាន់​អ្នក​គ្រប់​គ្រងសាកលវិទ្យាល័យ​ពី​បទ​បង្ក​អំពើ​ហិង្សា និង​ការ​ប្រឆាំង​នឹង​សាសនា ហើយ​ធ្វើ​ការ​ជាមួយ​បក្ស​កុម្មុយនិស្ត​ចិន។  លោកក៏បានព្រមានសាលាផ្សេងទៀតថាពួកគេអាចប្រឈមមុខនឹងការហាមឃាត់ស្រដៀងគ្នានេះប្រសិនបើរកឃើញបទល្មើសដូចគ្នា។

អ្នក​នាំ​ពាក្យ​របស់​សាកលវិទ្យាល័យ Harvard បាន​ពណ៌នា​ការ​បញ្ជា​នោះ​ថា ​ជាការគំរាមកំហែងនិង​មិន​ស្រប​ច្បាប់។ លោកស្រី​បាន​ថ្លែង​ថា វា​ជាការគំរាម​កំហែង​យ៉ាង​ធ្ងន់ធ្ងរ ​ហើយវាមិន​ត្រឹម​តែប៉ះពាល់​ចំពោះ​បេសកកម្ម​សិក្សា និង​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ដល់​ប្រទេស​ទាំង​មូលតែម្តង។

គួររំលឹកថា រដ្ឋបាល Trump ពីមុនបានបង្កកផ្នែកមួយនៃមូលនិធិរបស់សាកលវិទ្យាល័យ Harvard ម្តងហើយដោយអះអាងថា អ្នកគ្រប់គ្រងមិនបានធ្វើការគ្រប់គ្រាន់ដើម្បីប្រយុទ្ធប្រឆាំងនឹងពួកប្រឆាំងនិយម។ ប៉ុន្តែអ្នកគ្រប់គ្រងសាកលវិទ្យាល័យបានឆ្លើយតបដោយដាក់ពាក្យបណ្តឹង៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment