ក្រុមគោព្រៃកម្ពុជា ស្ថិតក្នុងក្រឡទី២ សម្រាប់ការចាប់ពូលស៊ីហ្គេមលើកទី៣៣នៅថៃ

​ក្រុមគោព្រៃកម្ពុជា ស្ថិតក្នុងក្រឡទី២ សម្រាប់ការចាប់ពូល វិញ្ជាសាបាល់ទាត់បុរសក្នុងព្រឹត្តិការណ៍ស៊ីហ្គេម (SEA Games) លើកទី៣៣ ឆ្នាំ ២០២៥ ម្ចាស់ផ្ទះថៃបានប្តូររូបមន្ត ដោយបង្កើនពី២ពូល ទៅ៣ពូល ក្នុងនោះមួយពូលមាន៤ក្រុម និង៣ក្រុម។

ពូល A មាន៣ក្រុម រួមទាំងម្ចាស់ផ្ទះ ស្របពេលពូល B និង C មាន៤ក្រុម។ ក្រុមដែលបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលតារាងទាំងបី រួមទាំងក្រុមលេខ២ល្អ នឹងបានកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ថៃ ដែលប្រើទីតាំងបីកន្លែងរួមមាន បាងកក ឈៀងម៉ៃ និងសុងក្លា ដើម្បីរៀបចំធ្វើម្ចាស់ផ្ទះជើងឯកអាស៊ីអាគ្នេយ៍លើកទី៣៣ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ខែធ្នូ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២៥៕

Written by 

Related posts

Leave a Comment