អ៊ីស្រាអែល​ ត្រៀម​វាយប្រហារ​ទីតាំង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ខណអាមេរិក ថាមិនគាំទ្រ តែក៏មិនប្រកែកដែរ

កងកម្លាំងប្រដាប់អាវុធរបស់អ៊ីស្រាអែល កំពុងរៀបចំការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ទោះបីជាមានការចរចាររវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ក៏ដោយ ។

ប្រភព​ដែល​ស្គាល់​ពី​ចារកម្ម​អាមេរិក​អំពី​បញ្ហា​នេះ​ បាន​ឲ្យដឹងថា ការ​ប៉ុនប៉ង់វាយ​ប្រហារ​របស់​អ៊ីស្រាអែល​ លើ​រោងចក្រ​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ កាន់តែខ្លាំងឡើងក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ហើយការរំពឹងទុកនៃកិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់ ដែលចរចាដោយ លោក Trump ប្រហែលជាមិនអាចទប់ទល់នឹងការវាយប្រហារនេះបានទេ។  

គេមិនទាន់ច្បាស់ទេថាតើអាជ្ញាធរអ៊ីស្រាអែល បានធ្វើការសម្រេចចិត្តចុងក្រោយក្នុងការវាយប្រហាររួចហើយ ឬយ៉ាងណា។

ទោះជាយ៉ាងណា ទិន្នន័យស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក មិនគាំទ្រយ៉ាងច្បាស់នូវការរៀបចំរបស់រដ្ឋជ្វីហ្វនោះទេ។

ក្នុងពេលជាមួយគ្នានោះ របាយការណ៍ រាយការណ៍ថា វាអាចទៅរួចដែលអ៊ីស្រាអែល កំពុងបង្ហាញកម្លាំងដើម្បីដាក់សម្ពាធលើអ៊ីរ៉ង់ឱ្យធ្វើសម្បទានយ៉ាងធ្ងន់ធ្ងរទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។

គួរបញ្ជាក់ថា កន្លងមក មានការដាក់សម្ពាធឲ្យអ៊ីរ៉ង់ បញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ដោយទាមទារឲ្យមានការចរចាជាបន្តបន្ទាប់ផងដែរ៕

ដោយ៖ ពេជ្រ          

Written by 

Related posts

Leave a Comment