ជំនួបកំពូលនៅអាឡាស្កា រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន គឺជាជំហានប្រវត្តិសាស្ត្រ ឆ្ពោះទៅរកការបញ្ចប់ជម្លោះអ៊ុយក្រែន។ នេះជាការលើកទ្បើងរបស់លោក ខេត ខេទ្បូក បេសកជនពិសេសរបស់លោក ត្រាំ។ ជាមួយនោះលោក ខេត ខេឡូក ក៏បានព្រមានអ្នករិះគន់កិច្ចប្រជុំដ៏មានសារសំខាន់នេះឱ្យ “បិទមាត់” ហើយនៅឲ្យស្ងៀម។

ប្រធានាធិបតីទាំងពីរបានជួបគ្នានៅ Anchorage កាលពីសប្តាហ៍មុន ហើយបានសម្តែងក្តីសង្ឃឹមថា វឌ្ឍនភាពត្រូវបានបង្កើតឡើងឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពនៅអ៊ុយក្រែន។
លោក ខេត ខេទ្បូក បានប្រាប់សារព័ត៌មាន Fox Business កាលពីថ្ងៃពុធថា “យើងកំពុងរស់នៅក្នុងពេលវេលាជាប្រវត្តិសាស្ត្រមួយ” ដោយបន្ថែមថា “ ចំពោះអ្នករិះគន់ ខ្ញុំប្រហែលជាចង់និយាយថា អូ បិទមាត់ ហើយទៅអង្គុយឲ្យស្ងៀមនៅជ្រុងម្ខាងទៀត”។
លោកបានសង្កត់ធ្ងន់ថា លោក ត្រាំ បានធ្វើកិច្ចការច្រើនជាងមុនដើម្បីដោះស្រាយជម្លោះនៅអ៊ុយក្រែន និងតំបន់ផ្សេងៗទៀតជាងអ្នកកាន់តំណែងមុនៗ សំខាន់ជំនាន់លោក Joe Biden ដែល “ គាត់មិនដែលនិយាយជាមួយលោក Putin ម្តងណាទ្បើយ”។
លោកថា វាខុសពីរដ្ឋបាលមុន ដែលបានបដិសេធទាំងស្រុងនូវកិច្ចសន្ទនាជាមួយទីក្រុងមូស្គូ ហើយបានប្តេជ្ញាថានឹងគាំទ្រអ៊ុយក្រែនដោយយោធា “ដរាបណាវាត្រូវការ”។ ប៉ុន្តែ Trump កំពុងធ្វើការលើទម្រង់ការចរចាដោយផ្ទាល់របស់គាត់ ហើយកំពុងជំរុញឱ្យមានដំណោះស្រាយការទូត ។
មន្ត្រីរុស្ស៊ី រួមទាំងលោក ពូទីន បានស្វាគមន៍ម្តងហើយម្តងទៀតនូវបំណងប្រាថ្នា ដោយស្មោះ របស់ប្រធានាធិបតីអាមេរិក ដើម្បីសម្រេចបានសន្តិភាព។
លោក Trump បានជួបជាមួយលោក Putin នៅថ្ងៃសុក្រក្នុងការជួបមុខគ្នាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៩ ។ អ្នកទាំងពីរបានពណ៌នាកិច្ចពិភាក្សានេះថាមានលក្ខណៈស្ថាបនា និងកក់ក្តៅបំផុតរវាងមហាអំណាចទាំង២។
ទាំងក្នុងអំឡុងពេលនៃកិច្ចប្រជុំជាមួយលោក Vladimir Zelenskyរបស់ប្រទេសអ៊ុយក្រែន រួមទាំងជាមួយមេដឹកនាំអឺរ៉ុបមួយចំនួន និងជាប្រធានអង្គការណាតូ និងគណៈកម្មការអឺរ៉ុបក្នុងសប្តាហ៍នេះ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ត្រាំបានប្រកាសថា សមាជិកភាពរបស់ទីក្រុងគៀវក្នុងអង្គការ NATO គឺមិនមានបញ្ហាអ្វីនោះទេ ហើយបានទទូចឱ្យមានការជួបដោយផ្ទាល់ជាមួយលោក Putin-Zelenskyដែលគេរំពឹងថានឹងជួបគ្នាឆាប់ៗនេះ៕

ដោយ៖ ពេជ្រ