​​រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសិក្ខាសាលាផ្សព្វផ្សាយ«ច្បាប់ស្តីពី ការគ្រប់គ្រងទឹកស្អាត»

នៅព្រឹកថ្ងៃអង្គារ ទី២០ ខែឧសភា ឆ្នាំ២០២៥ លោក សាន់ ដារិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត​ បានអញ្ជើញជា​គណៈអធិបតី ក្នុងសិក្ខាសាលាផ្សព្វផ្សាយ«ច្បាប់ស្តីពី ការគ្រប់គ្រងទឹកស្អាត» ក្រោមអធិបតីភាព ឯកឧត្តម អ៊ុ សុថា រដ្ឋលេខាធិការ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា​ និងនវានុវត្តន៍(ប្រធានប្រតិភូ)​ ។

សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អមដំណើរប្រតិភូ​ លោកនាយករង រដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធាន-អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អជ្ញាធរ ក្រុង-ស្រុក ឃុំ-សង្កាត់ តំណាងស្ថាប័ន ក្រុមហ៊ុនពាក់ព័ន្ធ និងមន្ត្រីជំនាញពាក់ព័ន្ធ សិក្ខាសាលានេះប្រព្រឹត្តទៅនៅសណ្ឋាគារពេជ្រដា ខេត្តមណ្ឌលគិរី៕

Written by 

Related posts

Leave a Comment