រដ្ឋបាលខេត្តបន្ទាយមានជ័យ  ប្រារព្វទិវាចងចាំ ២០ ឧសភា ជូនដល់ប្រជាពលរដ្ឋ កម្មាភិបាល យុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិស្លាប់  ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត

បន្ទាយមានជ័យ៖ក្នុងបរិវេន វត្តសុភមង្គល ស្ថិតក្នុងភូមិ អូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ រដ្ឋបាល ខេត្ត ក្រុង ស្រុក អង្គភាពទាំង៣ មន្ទីរ ព្រះសង្ឃ សិស្ស និស្សិតប្រជាពលរដ្ឋ ប្រហែល ១.០០០នាក់ បានប្រារព្វទិវា ចងចាំ ២០ ឧសភា ជូនដល់ប្រជាពលរដ្ឋ កម្មាភិបាល យុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិ ស្លាប់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយភាពអយុត្តិធម៌  ដែលធ្វើឡើងនៅ ព្រឹក ថ្ងៃទី២០ ឧសភា ឆ្នាំ ២០២៥ ដោយមានការចូលរួម លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុរាត្រី អភិបាលខេត្តបន្ទាយមានជ័យ។

លោក អ៊ុ រាត្រី បានមានប្រសាសន៍ថា យុទ្ធជន យុទ្ធនារី កម្មាភិបាលអ្នកស្នេហាជាតិ និង បុព្វការីជន ត្រូវបាន យកទៅសម្លាប់ ដោយអំពើឃោឃៅ ព្រៃផ្សៃ និង អយុត្តិធម៌ នៃរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍នេះ មិន អាច បំភ្លេច បាន នូវ សោកនាដកម្ម ដ៏ខ្លោចផ្សា ដែល ប្រជាជន កម្ពុជា ក៏ដូចជាប្រជាជននៅទូទាំងប្រទេស នៅ តែ ចង ចាំ ទុក មិន អាច បំភ្លេច បាន ឡើយ នូវ សម័យកាល នរកអវិចី បាន កើតឡើង យ៉ាង ស្រស់ ៗ នៅ លើ ទឹកដី នៃមាតុភូមិ កម្ពុជា អស់ រយៈពេល៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃ នោះ គឺ របប កម្ពុជា ប្រជាធិបតេយ្យ ប្រល័យពូជសាសន៍ របប ខ្មែរក្រហម ដែល បាន សម្លាប់ ប្រជាពលរដ្ឋ ខ្មែរជាង ៣ លាន នាក់។

នៅចំពោះមុខអដ្ឋិធាតុនៃជនរួមជាតិលោក អ៊ុ រាត្រីបានធ្វើការបេ្តជ្ញាចិត្តយ៉ាងមោះមុត ដោយបានគាំទ្រជំហរដ៏រឹងមាំរបស់រាជរដ្ឋាភិបាល ឥស្សរជន និងអង្គការនានាទាំងនៅក្នុងប្រទេស និងនៅជុំវិញពិភពលោកដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត ពុំគិតការនឿយហត់ជាង ៤០ឆ្នាំកន្លងមក ដើម្បីស្វែងរកយុត្តិធម៌ជូនប្រជាជនកម្ពុជា និងឈានទៅសម្រេចជោគជ័យជាស្ថាពរ ដោយធានាបាននូវសន្តិភាព   ការបង្រួបបង្រួមជាតិអធិបតេយ្យភាព និងការអភិវឌ្ឍ ។

ខិតខំពង្រឹងធ្លុងសាមគ្គីភាព ឯកភាពផ្ទៃក្នុងជាតិទាំងមូលឲ្យបានរឹងមាំប្រកបដោយចីរភាព និង ចូលរួមអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់ទី៤ និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន អតីតៈនាយករដ្ឋមន្ត្រី បច្ចុប្បន្នដឹកនាំដោយ សម្តេច បវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខ ក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើងទាំងអស់គ្នា និង រួមគ្នាការពារថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ ជាពិសេសសន្តិសុខ សណ្តាប់ធ្នាប់សង្គមឲ្យបានល្អប្រសើរ និង ការពារដាច់ខាតនូវឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា  ព្រមទាំងពង្រឹងខឿនការពារជាតិរបស់ប្រជាជនឲ្យកាន់តែរឹងមាំ និងរីកចម្រើនថែមទៀតលោក អ៊ុ រាត្រី បានឧទ្ទិសនូវថ្ងៃទិវាជាតិនៃការចងចាំ២០ឧសភានេះ ឲ្យប្រែក្លាយទៅជាការកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ សំដៅទៅរកការកាត់បន្ថយនូវភាពក្រីក្ររបស់ប្រជាជនកម្ពុជាទៀតផង ។

បញ្ចប់កម្មពិធីដោយមានការនិមន្តព្រះសង្ឃ ចំនូន១០៨អង្គ សូត្រមន្ត បង្សុកូល និង រាប់បាត្រ ដើមី្បឧទិ្ទសមហាកុសល ផលបុណ្យជូនដល់ប្រជាជនស្លាប់ក្នុងសម័យប៉ុលពតផងដែរ៕

Written by 

Related posts

Leave a Comment