ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា៖
. រាជរដ្ឋាភិបាលកម្ពុជា បានដកចេញទាំងស្រុងរាល់វិធានការសុខាភិបាលពាក់ព័ន្ធនឹងកូវីដ-១៩ ដូចជាការធ្វើតេស្តកូវីដ ការធ្វើចត្តាឡីស័ក ។ល។
. ជនបរទេសអាចស្នើសុំទិដ្ឋាការចូលព្រះរាជាណាចក្រកម្ពុជា ដោយងាយស្រួល តាមប្រព័ន្ធអនឡាញ e-Visa របស់រាជរដ្ឋាភិបាល ដែលមាននៅគេហទំព័រ https://www.evisa.gov.kh
. អ្នកធ្វើដំណើរចូលមកកម្ពុជាអាចបំពេញប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូល (e-Arrival Card) មុនពេលធ្វើដំណើរ ឬពេលមកដល់ច្រកទ្វារអន្តរជាតិកម្ពុជា៕
