អបអរ​! ​ព្រះខ័នរាជស្វាយរៀងក្លាយជាជើងឯកបាល់ទាត់លីកកំពូលកម្ពុជា ​

ក្លិបព្រះខ័នរាជស្វាយរៀង បានក្លាយជាជើងឯកបាល់ទាត់លីកកំពូលកម្ពុជា(Cambodian Premier League 2024-2025) ទោះភ្លាត់ស្នៀតចាញ់ភ្នំពេញក្រោន ៥-០ សម្រាប់ការប្រកួតចុងក្រោយរដូវកាលនេះ​នៃ​ការប្រកួតជម្រើសជើង​ឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៤/២៥ ​​ក្នុងសប្តាហ៍ទី៣២ ​ថ្ងៃអាទិត្យ ទី១៨ ខែឧសភា ឆ្នាំ២០២៥ នៅកីឡដ្ឋនខេត្តស្វាយរៀង ក៏ដោយ។

​ព្រះខ័នរាជស្វាយរៀង ​ក្រោយឆ្លងកាត់៣០ប្រកួត មាន៧៦ពិន្ទុ ខណៈក្រុមលេខ២ ភ្នំពេញក្រោន មាន៧២ពិន្ទុ និងវិសាខា ឈរលេខ៣មាន៦៥ពិន្ទុ។

ចំណែកពានលក្ខណៈបុគ្គលអ្នកចាំទី វីរះ ដារ៉ា របស់ក្រុមព្រះខ័នរាជស្វាយរៀង ឈ្នះពានស្រោមដៃមាស​ ក្រោយរក្សា Clean Sheets ច្រើនជាងគេ ១៤លើក ខណៈម្ចាស់ស្បែកជើងមាសបានទៅលើ Nieto ​ របស់ភ្នំពេញក្រោន ក្រោយស៊ុត ២១​គ្រាប់៕

Written by 

Related posts

Leave a Comment