​ចុះពិនិត្យនិងសម្របសម្រួលជូនពលរដ្ឋដែល​ចាប់ឆ្នោតបានក្បាលដីកាត់ឆ្កៀលចេញពីដីតំបន់៣នៃតំបន់ទន្លេសាបនៅឃុំប្រាសាទស្រុកព្រះនេត្រព្រះដើម្បីអាស្រ័យផល

បន្ទាយមានជ័យ ៖ លោក ឃ្លោក នួយ និងលោក លៀម សុដា អភិបាលរងខេត្ត តំណាងឲ្យឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត នារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារចម្រុះថ្នាក់ខេត្ត ចុះពិនិត្យនិងសម្របសម្រួល ជូនបងប្អូនប្រជាពលរដ្ឋ ដែលបានចាប់ឆ្នោត( ចាប់ស្លាក) បានដីដើម្បីអាស្រ័យផលទៅតាមក្បាលដីនីមួយៗ តាមការបែងចែករបស់រដ្ឋបាលខេត្ត ។

គឺដីក្នុងតំបន់ទ្រនាប់នៃដែនព្រៃលិចទឹកតំបន់២ (ដែលកាត់ចេញពីតំបន់៣ ) ស្ថិតនៅភូមិបត់ត្រង់ ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

បេសកកម្មនោះ ដោយមានការចូលរួមពីតំណាងក្រសួងរៀបចំដែនដី នគរោបនីយកម្មនិងសំណង់  លោកមាស ដារ៉ា ប្រធានមន្ទីររៀបចំដែនដី នគរោបនីយកម្ម សុរិយោដីនិងសំណង់ លោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំង លោក ហឿន វីរៈ អភិបាលស្រុកព្រះនេត្រព្រះ និងក្រុមការងារចម្រុះ។

ពោលគឺជាបេសកកម្ម ចំដើមរដូវវស្សាឆ្នាំ២០២៥នេះ ដែលបញ្ជារដោយលោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យដែលអោយចុះបន្ទាន់១ចាត់វិធានការ បង្ក្រាប ចំពោះក្រុមអនាធិបតេយ្យដែលបង្កបញ្ហា រារាំង រំខាន គម្រាមកំហែង មកលើម្ចាសដីដែលបានចាប់ឆ្នោតទទួលយកដីដែលរាជរដ្ឋាភិបាលបានសម្រេចកាត់ឆ្កៀលចេញពីដីតំបន់៣នៃតំបន់ទន្លេសាប។

គឺដី ផ្តល់ជូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ និងអាស្រ័យផល និងទប់ ជួ ស្កាត់រាល់សកម្មភាពរំលោភចូលកាន់កាប់ អាស្រ័យផលនៅលើទីតាំងដីព្រៃលិចទឹកតំបន់៣ នៃតំបន់ទន្លេសាប ស្ថិតនៅភូមិសាស្ត្រឃុំភ្នំលៀប និងឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ៕

Written by 

Related posts

Leave a Comment