ការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៤/២៥ ដំណាក់កាលទី២ (សប្តាហ៍ទី៣១) ដែលជាការប្រកួតចុងក្រោយនៃរដូវកាលនេះ ដោយថ្ងៃសៅរ៍ ទី១៧ ខែឧសភា ឆ្នាំ២០២៥ នេះមាន២គូ លើទីលានផ្សេងគ្នា។
សម្រាប់ការប្រកួតចុងក្រោយក្នុងតំបន់ BOttom ល្ងាចនេះ ក្រុមកងយោធពលខេមរភូមិន្ទ(ទ័ព) ទទួលភ្ញៀវក្រុមសមគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ នៅកីឡដ្ឋានស្តាចចាស់ និងអាយអេសអាយ ដង្កោសែនជ័យ ទទួលក្រុមឡាយហ្វ ខេត្តព្រះសីហនុ នៅកីឡដ្ឋាន អាយអេសអាយ វេលាម៉ោង១៨៖០០នាទីល្ងាចដូចគ្នា។
គិតត្រឹមសប្ដាហ៍ទី៣០ នៃការប្រកួត CPL ក្នុងតំបន់ BOTTOM ក្រុមដង្កោសែនជ័យ ឈរនៅលេខ៧ ដោយមាន៣៩ពិន្ទុ ក្រុមកងយោធពលខេមរភូមិន្ទ ឈរលេខ៨ មាន៣១ពិន្ទុ ក្រុមគិរីវង់ ឈរលេខ៩ មាន១៨ពិន្ទុ ក្រុមឡាយហ្វ ខេត្តព្រះសីហនុ ឈរលេខ១០ មាន១៨ពិន្ទុ និងសមគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ឈរបាតតារាងមាន៨ពិន្ទុ៕
