រុស្ស៊ី ថាកិច្ចចរចានៅទួរគីយ៉េ អ៊ុយក្រែន ចង់បានតែបទឈប់បាញ់ មិនចង់បញ្ចប់ទាល់តែសោះ

ឯកអគ្គរដ្ឋទូតក្រសួងការបរទេសរុស្ស៊ីប្រចាំនៅក្រុងគៀវ លោក Rodion Miroshnik បាននិយាយថា ការប្តេជ្ញាចិត្តរបស់អ៊ុយក្រែន ក្នុងការពិភាក្សានៅទីក្រុងអ៊ីស្តង់ប៊ុល ប៉ុន្មានម៉ោងមកនេះ រដ្ឋបាលលោក Zelensky មិនលើកឡើងពីដំណោះស្រាយក្នុងការបញ្ចប់ជម្លោះទាំងស្រុងនោះទេ ។

លោក Miroshnik បានលើកឡើងថា រឿងតែមួយគត់ដែលយើង កំពុងបារម្ភខ្លាំងគឺការប្តេជ្ញាចិត្តរបស់ភាគីអ៊ុយក្រែន ក្នុងការចរចា ដោយមិនសំដៅលើការដោះស្រាយជម្លោះឲ្យដាច់ស្រេចទាល់តែសោះ ពោលគឺចង់បានតែបទឈប់បាញ់។

អ្នកការទូតរូបនេះ បានបន្ថែមថា បទឈប់បាញ់ដែលនឹងមិនមែនជាផ្នែកនៃដំណោះស្រាយរយៈពេលវែង នឹងមិនធ្វើឱ្យភាគីរុស្ស៊ី ពេញចិត្តឡើយ ។

យោងតាមលោក បានបញ្ជាក់ថា បទឈប់បាញ់រយៈពេល ៣០ ថ្ងៃ ដែលស្នើឡើងដោយភាគីអ៊ុយក្រែន នឹងអនុញ្ញាតឱ្យក្រុងគៀវ មានលទ្ធភាពពង្រឹងជំហររបស់ខ្លួន។ ជាពិសេស ទីក្រុងគៀវ នឹងយកពេលនេះ ដើម្បីកសាងបន្ទាយថ្មី ផ្គត់ផ្គង់អាវុធ និងកម្លាំងប្រមូលផ្តុំឡើងវិញ។

គួរបញ្ជាក់ថា កិច្ចចរចារវាងរុស្ស៊ី និងអ៊ុយក្រែន នៅទួរគីយ៉េ បានចាប់ផ្ដើម ដោយរវាងគណៈប្រតិភូ និងគណៈប្រតិភូប៉ុណ្ណោះ ខណការរំពឹងទុកថាលោក Zelensky និងលោក Putin នឹងជួបគ្នានោះ គឺមិនកើតឡើងទេ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment